ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន៖មិនថា នរណាជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកអាណត្តិក្រោយទេ យើងសុទ្ធតែរំពឺងទុកថា អាចបង្កើតសុភមង្គលដល់ប្រទេសទាំងពីរ
2024-03-14 15:29:44cri
Share with:

    ថ្ងៃទី១៣ ខែមីនា ពេលឆ្លើយតបសំណួររបស់អ្នកសារព័ត៌មាន លោកWangWenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងថា ការបោះឆ្នោតសកលរបស់អាមេរិកជាកិច្ចការផ្ទៃក្នុងរបស់អាមេរិក ជានិច្ចកាលប្រទេសចិនប្រកាន់ខ្ជាប់គោលការណ៍ដែលមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ មិនជ្រៀតជ្រែកការបោះឆ្នោតសកលរបស់អាមេរិកឡើយ។ការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសចិននិងអាមេរិកឱ្យបានល្អ សមស្របទៅនឹងផលប្រយោជន៍មូលដ្ឋានរបស់ប្រជាជននិងប្រទេសទាំងពីរ ក៏ជាក្តីសង្ឃឹមទូទៅនៃសហគមន៍អន្តរជាតិ។មិនថា នរណាជាប់ឆ្នោតធ្វើជាប្រធានាធិបតីអាមេរិកអាណត្តិក្រោយនោះទេ យើងសុទ្ធតែរំពឹងទុកថា អាមេរិកអាចដើរស្របជាមួយចិន អនុលោមតាមគោលការណ៍ដែលគោរពគ្នាទៅវិញទៅមក រួមរស់ជាមួយគ្នាដោយសន្តិសហវិជ្ជមាន កិច្ចសហប្រតិបត្តិការនិងឈ្នះ-ឈ្នះ ដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសចិននិងអាមេរិកវិវឌ្ឍទៅមុខតាមទិសដៅប្រកបដោយស្ថិរភាព ភាពរឹងមាំនិងនិរន្តរភាព ព្រមទាំងផ្ដល់ជាប្រយោជន៍កាន់តែច្រើនដល់ប្រទេសទាំងពីរនិងពិភពលោក៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស