ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ចាប់ពីថ្ងៃទី១៤ ខែមីនាតទៅ ប្រទេសចិននឹងចាប់ផ្តើមសាកល្បងលើកលែងទិដ្ឋាការសម្រាប់ប្រទេសចំនួន៦ រួមទាំងប្រទេសស្វីស
2024-03-14 15:42:16cri
Share with:

ចាប់ពីថ្ងៃទី១៤ ខែមីនា តទៅ ប្រទេសចិននឹងចាប់ផ្តើមសាកល្បងគោលនយោបាយដែលលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតធម្មតានៃប្រទេសចំនួន៦ ដូចជាស្វីស អៀរឡង់ ហុងគ្រី អូទ្រីស បែលហ្ស៊ិកនិងលុចសំបួ។

ក្នុងអំឡុងពេលពីថ្ងៃទី១៤ ខែមីនា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ អ្នកកាន់លិខិតឆ្លងដែនធម្មតាមកពីប្រទេសចំនួន៦ដូចជាប្រទេសស្វីសជាដើមដែលមកប្រទេសចិន ដើម្បីធ្វើអាជីវកម្ម ធ្វើទេសចរណ៍ សួរសុខទុក្ខសាច់ញាតិនិងមិត្តភក្តិ ហើយឆ្លងកាត់មិនលើសពី១៥ថ្ងៃអាចចូលប្រទេសចិនដោយលើកលែងទិដ្ឋាការ។

គិតរហូតដល់ដើមខែមីនា ប្រទេសចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការដែលគ្រប់ដណ្តប់លិខិតឆ្លងដែនផ្សេងៗគ្នាជាមួយប្រទេសចំនួន១៥៧ ហើយឈានដល់កិច្ចព្រមព្រៀងឬការរៀបចំសម្រួលបែបបទធ្វើទិដ្ឋាការជាមួយប្រទេសចំនួន៤៤៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស