ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ដ្រូន Yilong-2H សម្រេចការហោះហើរស្រោចទឹកភ្លៀងសិប្បនិម្មិតជាលើកដំបូង នៅខេត្ត Guizhou
2024-03-13 15:13:43cri
Share with:

      អ្នកសារព័ត៌មានបានដំណឹងពីក្រុមហ៊ុនសាជីវកម្មឧស្សាហកម្មអាកាសចរណ៍ចិនឱ្យដឹងថា  ដ្រូនឧតុនិយម Yilong-2H ដែលប្រទេសចិនសិក្សាស្រាវជ្រាវនិងផលិតដោយខ្លួនឯងបានសម្រេចការហោះហើរស្រោចទឹកភ្លៀងសិប្បនិម្មិតជាលើកដំបូងនៅតំបន់ភាគខាងលិចខេត្ត Guizhou ប្រទេសចិន។

     លើកនេះ ដ្រូនឧតុនិយម Yilong-2H បានហោះហើរជិត ៥ ម៉ោង នេះក៏ជាលើកដំបូងហើយដែលដ្រូនធុននេះអនុវត្តការស្រោចទឹកភ្លៀងសិប្បនិម្មិតនៅខេត្ត Guizhou ផងដែរ។ បច្ចុប្បន្នជាពេលគន្លឹះនៃការត្រៀមលក្ខណៈសម្រាប់ការភ្ជួររាស់ដីក្នុងនិទាឃរដូវ តម្រូវការនៃវិស័យកសិកម្មនៅតំបន់នានាដូចជាការទប់ទល់នឹងភាពរាំងស្ងួតនិងការស្តុកទឹកជាដើមបានកើនឡើង។

    តទៅថ្ងៃក្រោយ ដ្រូនឧតុនិយម Yilong-2H នឹងបំពេញការងារជាប្រក្រតីនៅខេត្ត Guizhou ដែលនឹងកាត់បន្ថយដោយមានប្រសិទ្ធភាពនូវឥទ្ធិពលអវិជ្ជមានដែលបណ្តាលមកពីធាតុអាកាសរាំងស្ងួត ដើម្បីបង្កលក្ខណសម្បត្តិដ៏មានអំណោយផលសម្រាប់ការបង្កបង្កើនផលនៃវិស័យកសិកម្មក្នុងនិទាឃរដូវ៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស