ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន៖ នៅច្រកសមុទ្រតៃវ៉ាន់គ្មានអ្វីដែលហៅថា”លំហទឹកអន្តរជាតិ”នោះទេ
2024-03-13 15:28:29cri
Share with:

      នៅក្នុងសន្និសីទកាសែតជាប្រចាំនៅថ្ងៃទី ១៣ ខែមីនា មានអ្នកសារព័ត៌មានសួរថា បន្ទាប់ពីកើតមានករណីនាវាបុកគ្នាដោយចេតនាអាក្រក់នៅថ្ងៃ ១៤ ខែកុម្ភៈឆ្នាំ ២០២៤ បក្សវឌ្ឍនភាពប្រជាធិបតេយ្យរបស់តៃវ៉ាន់ឆ្លៀតឱកាសគាំទ្រដល់អ្វីដែលហៅថា"លំហសមុទ្រអន្តរជាតិ”នៅច្រកសមុទ្រតៃវ៉ាន់ដែលលើកឡើងដោយអាមេរិកដោយអះអាងថា បក្សកុម្មុយនីស្តចិនប្រកាសដោយឯកតោភាគីអំពីគំនិតផ្តួចផ្តើមចំពោះតៃវ៉ាន់និងច្រកសមុទ្រតៃវ៉ាន់គឺដើម្បីប្រែក្លាយច្រកសមុទ្រតៃវ៉ាន់ទៅជាសមុទ្រខាងក្នុង ក្នុងគោលបំណងផ្សារភ្ជាប់ ទៅនឹងបញ្ហាដែលហៅថា"សេរីភាពខាងនាវាចរណ៍នៅច្រកសមុទ្រតៃវ៉ាន់" និងបញ្ហាដឹកជញ្ជូនខាងពាណិជ្ជកម្មសកលជាដើម សំដៅជំរុញឱ្យកម្លាំងខាងក្រៅលូកដៃចូលស្ថានការណ៍ច្រកសមុទ្រតៃវ៉ាន់ និងធ្វើឱ្យបញ្ហាច្រកសមុទ្រតៃវ៉ាន់ក្លាទៅជាបញ្ហាអន្តរជាតិ។ តើលោកមានការវាយតម្លៃយ៉ាងណាចំពោះករណីនេះ?

     ទាក់ទិននឹងករណីនេះ លោក Chen Binhua អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានលើកឡើងថា ត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់សុទ្ធតែជាទឹកដីរបស់ប្រទេស ចិន  ប្រទេសចិនមានអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាពនិងសិទ្ធិគ្រប់គ្រងចំពោះច្រកសមុទ្រតៃវ៉ាន់។ យោងតាម«អនុសញ្ញាច្បាប់មហាសមុទ្រនៃអង្គការសហប្រជាជាតិ» និងច្បាប់ក្នុងស្រុករបស់ប្រទេសចិន លំហទឹកនៃច្រក សមុទ្រតៃវ៉ាន់ចែកជាលំហទឹកផ្ទៃក្នុងរបស់ចិន ដែនសមុទ្រ លំហសមុទ្រជិតខាងនិងតំបន់សេដ្ឋកិច្ចផ្តាច់មុខ គឺគ្មានអ្វីដែលហៅថា”លំហទឹកអន្តរជាតិ”នោះទេ៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស