ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការប្រកួតកីឡាអូឡាំពិកជនពិការត្រចៀករដូវរងាលើកទី២០៖ ប្រតិភូកីឡាចិននាំមុខតារាងមេដាយ
2024-03-13 10:37:09cri
Share with:

         សហព័ន្ធជនពិការចិនបានផ្សាយដំណឹងនៅថ្ងៃទី ១២ ខែមីនាថា  ក្នុងការប្រកួតកីឡាអូឡាំពិកជនពិការត្រចៀករដូវរងាលើកទី២០  ដែលកំពុងធ្វើនៅក្រុង Erzurum  ប្រទេសតួកគី   ប្រតិភូកីឡាចិនបានបញ្ចប់គ្រប់វិញ្ញាសាដោយទទួលបានមេដាយមាសចំនួន ៧ គ្រឿង មេដាយប្រាក់ចំនួន៧ គ្រឿង និងមេដាយសំរឹទ្ធចំនួន ៦ គ្រឿង   នាំមុខជាបណ្តោះអាសន្នក្នុងតារាងមេដាយសរុប និងជាប់លេខ២ក្នុងតារាងមេដាយមាស។

      សូមបញ្ជាក់ថា ការប្រកួតកីឡាអូឡាំពិកជនពិការត្រចៀកជាព្រឹត្តិការណ៍កីឡាលក្ខណៈចម្រុះធំៗមួយក្នុងចំណោម ៣ សម្រាប់ជនពិការពិភពលោក ។ កាលពីឆ្នាំ១៩២៤  សហព័ន្ធកីឡាជនពិការត្រចៀកអន្តរជាតិបានរៀបចំធ្វើការប្រកួតកីឡាជនពិការត្រចៀកលើកទីមួយ គិតត្រឹមបច្ចុប្បន្នមានប្រវត្តិសាស្ត្រលើសពីមួយរយឆ្នាំហើយ  ។  គិតមកទល់បច្ចុប្បន្នបានរៀបចំការប្រកួតកីឡាអូឡាំពិកជនពិការត្រចៀករដូវក្តៅចំនួន២៤ លើក  និងការប្រកួតកីឡាអូឡាំពិកជនពិការត្រចៀករដូវរងាចំនួន២០លើក។

     នេះជាលើកទី៤ហើយដែលប្រតិភូកីឡាចិនបានចូលរួមក្នុងការប្រកួតកីឡាអូឡាំពិកជនពិការត្រចៀករដូវរងា ដែលទទួលបានលទ្ធផលល្អជាងលើកមុនៗយ៉ាងច្រើន៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស