ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រុស្ស៊ីចាប់ខ្លួនពលរដ្ឋកូរ៉េខាងត្បូងម្នាក់ពីបទចារកម្ម
2024-03-13 15:12:29cri
Share with:

    ថ្ងៃទី ១១ ខែមីនា មន្ត្រីស្ថាប័ននីតិប្រតិបត្តិរុស្ស៊ីបានបង្ហើបឱ្យដឹងថា នៅដើមឆ្នាំ ២០២៤ រុស្ស៊ីបានចាប់ខ្លួនពលរដ្ឋកូរ៉េខាងត្បូងម្នាក់ដែលជាប់សង្ស័យពីបទចារកម្មនៅតំបន់ចុងបូព៌ារបស់រុស្ស៊ី។ ក្រសួងការបរទេសកូរ៉េខាងត្បូងបានបញ្ជាក់ពីដំណឹងនេះកាលពីថ្ងៃទី ១២ ខែមីនា។ បើតាមប្រព័ន្ធសារព័ត៌មានរុស្ស៊ីនិងកូរ៉េខាងត្បូង នេះជាលើកដំបូងហើយដែលជនជាតិកូរ៉េខាងត្បូងត្រូវបានចាប់ខ្លួននៅរុស្ស៊ីដោយសារជាប់ចោទពីបទចារកម្ម។

     ក្រសួងការបរទេសកូរ៉េខាងត្បូងបានបង្ហាញថា បន្ទាប់ពីបានទទួលដំណឹងថាពលរដ្ឋខ្លួនត្រូវបានចាប់ខ្លួន ក្រុមបេសកកម្មការទូតកូរ៉េខាងត្បូងប្រចាំនៅរុស្ស៊ីបាន"ផ្តល់ជំនួយកុងស៊ុលដ៏ចាំបាច់ជាប់រហូតមក"។ កូរ៉េខាងត្បូងកំពុងស្វែងយល់ពីសភាពការណ៍ពាក់ព័ន្ធនឹងករណីនេះ ហើយជាបណ្តោះអាសន្នមិនទាន់អាចបង្ហើបពីសភាពការណ៍លម្អិតទេ៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស