ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកចូ​បៃដិនក្លាយជាបេក្ខជនបក្សប្រជាធិបតេយ្យសម្រាប់ឈរឈ្មោះចូលរួម ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក
2024-03-13 10:53:50cri
Share with:

តាមការប៉ាន់ប្រមាណនិងផ្សព្វផ្សាយដំណឹងនៃប្រព័ន្ធសារព័ត៌មានសំខាន់ៗជាច្រើនរបស់អាមេរិកឱ្យដឹងថា ថ្ងៃទី១២ខែមីនា លោក ចូ បៃដិន ប្រធានាធិបតីបច្ចុប្បន្នបានក្លាយជាបេក្ខជនបក្សប្រជាធិបតេយ្យសម្រាប់ឈរឈ្មោះចូលរួមការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកឆ្នាំ២០២៤។លោកបៃដិនបានឈ្នះក្នុងការបោះឆ្នោតបឋមរបស់បក្សប្រជាធិបតេយ្យនៅរដ្ឋGeorgiaនិងរដ្ឋMississippiដោយទទួលបានសំឡេងឆ្នោតច្រើនជាងពាក់កណ្តាលនៃសំឡេងឆ្នោតរបស់សមាជិកបក្សប្រជាធិបតេយ្យទូទាំងប្រទេសអាមេរិក។នេះគឺមានន័យថាលោកនឹងក្លាយទៅជាបេក្ខជនបក្សប្រជាធិបតេយ្យសម្រាប់ឈរឈ្មោះចូលរួមការបោះឆ្នោតជ្រើសរើសប្រធានាធិបតីម្តងទៀត។លោក បៃដិន បានចេញសេចក្តីថ្លែងការណ៍ដោយថ្លែងអំណរគុណចំពោះអ្នកបោះឆ្នោតដែលបានគាំទ្រលោកឱ្យក្លាយទៅជាបេក្ខជនម្តងទៀត ព្រមជាមួយគ្នានេះ លោកក៏បានវាយប្រហារសម្តីដល់លោកត្រាំ គូប្រជែងដែលជាបេក្ខជនបក្សសាធារណរដ្ឋនិងជាអតីតប្រធានាធិបតីផងដែរ។


តាមការប៉ាន់ប្រមាណមួយទៀតនៃប្រព័ន្ធសារព័ត៌មានអាមេរិកបានឱ្យដឹងថា លោកត្រាំក៏បានឈ្នះក្នុងការបោះឆ្នោតបឋមនៃបក្សសាធារណរដ្ឋក្នុងរដ្ឋGeorgiaនិងរដ្ឋMississippiផងដែរដែលជិតនឹងក្លាយទៅជាបេក្ខជនបក្សសាធារណរដ្ឋ ហើយតាមការព្យាករណ៍បានឱ្យដឹងថា លោកត្រាំនឹងប្រជែងជាមួយលោកបៃដិនម្តងទៀតក្នុងការបោះឆ្នោតសកលឆ្នាំនេះ៕

អ្នកបកប្រែ:张艳萍
ប្លុកពិសេស