ថ្ងៃទី ១២ ខែមីនា លោក Dai Bing តំណាងរងរបស់ប្រទេសចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានថ្លែងសុន្ទរកថាក្នុងសន្និសីទការងាររបស់ក្រុមប្រទេស G20 ដោយបានអំពាវនាវឱ្យក្រុមប្រទេស G20 ជំរុញកំណើនសេដ្ឋកិច្ចពិភពលោក ។
លោក Dai Bing បានថ្លែងថា បច្ចុប្បន្ននេះ ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោកមានភាពយឺតយ៉ាវ ហើយបញ្ហាប្រឈមជាសាកលបានកើតមានជាបន្តបន្ទាប់ ។ ប្រទេសចិនសង្ឃឹមថា ប្រទេសG20 នឹងពិនិត្យមើលឡើងវិញនូវបំណងដើមរបស់ខ្លួន បន្តពង្រីកស្មារតីនៃភាពជាដៃគូ ពង្រឹងសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការ និងជំរុញកំណើនសេដ្ឋកិច្ចពិភពលោកឱ្យមានភាពរឹងមាំ និរន្តរភាព បរិយាប័ន្ននិងតុល្យភាព ។ លោលបានលើកសំណើ ៤ ចំណុច ទី ១ គឺផ្តល់អាទិភាពដល់ការអភិវឌ្ឍក្នុងកិច្ចសហប្រតិបត្តិការ ។ ទី ២ គឺអនុវត្តកិច្ចសហប្រតិបត្តិការផ្នែកគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច ។ ទី ៣ គឺស្វែងរកសក្តានុពលនៃសេដ្ឋកិច្ចឌីជីថល ។ ទី ៤ គឺបន្តជំរុញកំណែទម្រង់អភិបាលកិច្ចសេដ្ឋកិច្ចពិភពលោក ។
លោក Dai Bing បានថ្លែងទៀតថា ក្រុមប្រទេសចិនសូមសម្តែងការអបអរសាទរចំពោះប្រេស៊ីលដែលបានធ្វើជាប្រធានប្តូរវេននៃប្រទេស G20 ។ ប្រទេសចិនរីករាយរួមសហការជាមួយគ្រប់ភាគីក្នុងការគាំទ្រប្រទេសប្រេស៊ីលក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល G20 ប្រកបដោយជោគជ័យនិងរួមចំណែកដល់ការស្តារសេដ្ឋកិច្ចពិភពលោកឡើងវិញនិងវិបុលភាពនិងការអភិវឌ្ឍសកល ៕