ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិនជំរុញឱ្យសហភាពអឺរុបប្រកាន់ខ្ជាប់នូវគោលគំនិតសន្តិសុខរួម
2024-03-13 16:25:25cri
Share with:

លោក Geng Shuang តំណាងរងរបស់ប្រទេសចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំបើកចំហនៃក្រុមប្រឹក្សាសន្តិសុខស្តីពីកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិនិងសហភាពអឺរ៉ុបកាលពីថ្ងៃទី ១២ ខែមីនាដោយជំរុញឱ្យសហភាពអឺរុបប្រកាន់ខ្ជាប់នូវគោលគំនិតនៃសន្តិសុខរួម ។

លោកបានថ្លែងថា ប្រទេសចិនគាំទ្រកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិ និងសហភាពអឺរ៉ុបដែលស្របតាមកម្មវត្ថុនិងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដើម្បីរួមចំណែកកាន់តែច្រើនក្នុងការគាំពារសន្តិភាព និងសន្តិសុខអន្តរជាតិ លើកកម្ពស់សុខុមាលភាពរបស់មនុស្សជាតិនិងឆ្លើយតបទៅនឹងបញ្ហាប្រឈមជាសកល ។ កិច្ចសហប្រតិបត្តិការពាក់ព័ន្ធគួរតែអនុលោមតាមគោលការណ៍ដូចខាងក្រោម៖ ទី ១ គឺអនុវត្តពហុភាគីនិយមយ៉ាងប្រាកដប្រជា ។ ទី ២ គឺត្រូវប្រកាន់ខ្ជាប់នូវគោលគំនិតនៃសន្តិសុខរួម ។ ទី ៣ គឺកសាងអនាគតរួមរបស់មនុស្សជាតិ ។

លោកបានថ្លែងទៀតថា ប្រទេសចិនតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍទំនាក់ទំនងជាមួយសហភាពអឺរុបជាប់រហូតមក ហើយមានឆន្ទៈក្នុងការធ្វើឱ្យកិច្ចសហប្រតិបត្តិការជាមួយសហភាពអឺរុប ក្នុងវិស័យពហុភាគីកាន់តែស៊ីជម្រៅ និងខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីគាំពារសន្តិភាពពិភពលោក ជំរុញការអភិវឌ្ឍរួមនិងពង្រឹងអភិបាលកិច្ចសកល ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស