ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Li Qiang ធ្វើជាអធិបតីនៃកិច្ចប្រជុំការងារអចិន្រៃ្តយ៍នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន
2024-03-13 16:23:40cri
Share with:

        ថ្ងៃទី ១២ ខែមីនា  លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានធ្វើជាអធិបតីនៃកិច្ចប្រជុំការងារអចិន្រៃ្តយ៍នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន ដោយបានពិនិត្យពិភាក្សានិងអនុម័ត«ផែនការចាត់ចែងការងារសំខាន់ក្នុងឆ្នាំ២០២៤នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន» «ផែនការសកម្មភាពលើកកម្ពស់សមត្ថភាពផលិតស្បៀងអាហារទម្ងន់រាប់រយលានគីឡូក្រាមជុំថ្មី  (ឆ្នាំ២០២៤-ឆ្នាំ២០៣០»  និង « ផែនការការងារអំពីការជំរុញឱ្យសេដ្ឋកិច្ចអភិវឌ្ឍដោយគុណភាពខ្ពស់តាមរយៈការលើកកម្ពស់ស្តង់ដារ »  ព្រមទាំងបានស្តាប់របាយការណ៍ការងារស្តីពីវិធានការអភិវឌ្ឍន៍សេវាអប់រំជាកាតព្វកិច្ច   ពិនិត្យពិភាក្សានិងអនុម័ត«(សេចក្តីព្រាងច្បាប់) លក្ខន្តិកៈសោធននិវត្តន៍យោធា»៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស