ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping បានផ្តោតសំខាន់លើគម្រោងអភិវឌ្ឍន៍ទាំងនេះក្នុងមហាសន្និបាតសភាទាំងពីរប្រទេសចិន
2024-03-12 10:39:22cri
Share with:

     ចាប់ពីសមាជបក្សកុម្មុយនីស្តចិនលើកទី ១៨ មក  ប្រទេសចិនបានឈានចូលដំណាក់កាលថ្មីនៃការកសាងទំនើបកម្មតាមបែបផែនចិនដោយក្រោមការដឹកនាំរបស់លោក Xi Jinping   អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន។ក្នុងមហាសន្និបាតសភាទាំងពីរប្រទេសចិនឆ្នាំមុនៗ  លោកXi Jinping  តែងឆ្លៀតឱកាសចូលរួមការពិគ្រោះពិភាក្សានៃគណៈប្រតិភូសភាខេត្តនិងតំបន់មួយចំនួនដោយបានផ្លាស់ប្តូរយ៉ាងស៊ីជម្រៅជាមួយតំណាងសភានិងសមាជិកមកពីតំបន់និងមជ្ឈដ្ឋានខុសគ្នា។  

លោកបានលើកឡើងពីទិសដៅអភិវឌ្ឍជាតិចិននៅពេលអនាគតដូចជា៖ 

«អភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មីតាមសភាពការជាក់ស្តែងរបស់តំបន់ខុសគ្នា»

«កំណត់វិធានការសំខាន់នៃការធ្វើកំណែទម្រង់ស៊ីជម្រៅនិងគ្រប់ជ្រុងជ្រោយឱ្យថែមមួយកម្រិតទៀត»

«ជំរុញស្របពេលតែមួយទាំងការច្នៃប្រឌិតថ្មីខាងបច្ចេកវិទ្យានិងការច្នៃប្រឌិតថ្មីខាងឧស្សាហកម្ម»

«គាំទ្រការអភិវឌ្ឍដោយគុណភាពខ្ពស់តាមរយៈការអភិរក្សកម្រិតខ្ពស់ចំពោះបរិស្ថាន»

«អភិវឌ្ឍន៍បណ្តើរ លើកកម្ពស់កម្រិតធានាគុណភាពជីវភាពរស់របស់ប្រជាជនបណ្តើរ»


 

      ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ជាប្រធានបទនៃផែនការ៥ឆ្នាំទី ១៤ របស់ប្រទេសចិននិងជាគោលដៅអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកិច្ចរយៈពេលយូរនៃរដ្ឋាភិបាលចិន។ លោកXi Jinping  បានលើកឡើងថា  កន្លែងនីមួយៗផ្តោតលើភារកិច្ចចម្បងនៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់  អភិវឌ្ឍកម្លាំងផលិតកម្មថ្មីតាមសភាពការជាក់ស្តែងរបស់ខ្លួន ដើម្បីជំរុញឱ្យឧស្សាហកម្មមានភាពកម្រិតខ្ពស់ ឆ្លាតវៃភាវូបនីយកម្ម បៃតងភាវូបនីយកម្ម។


        ការអនុវត្តយុទ្ធសាស្ត្រការអភិវឌ្ឍជនបទជាភារកិច្ចសំខាន់នៃការកសាងប្រទេសទំនើបកម្មសង្គមនិយមដោយគ្រប់ជ្រុងជ្រោយ។   លោកXi Jinping  បានបញ្ជាក់ពីខ្លឹមសារគន្លឹះដើម្បីអនុវត្តនយោបាយស្តារការអភិវឌ្ឍជនបទរបស់ចិនឱ្យល្អតាមរយៈ៥វិស័យគឺ ឧស្សាហកម្ម ធនធានមនុស្ស វប្បធម៌ អេកូឡូស៊ី និងអង្គភាព។


      ការកសាងមហាតំបន់ឈូងសមុទ្រក្វាំងតុង-ហុងកុង-ម៉ាកាវជាការសាកល្បងថ្មីក្នុងយុគសម័យថ្មីរបស់ប្រទេសចិន ដើម្បីបង្កើតនិម្មាបនកម្មថ្មីនៃការបើកទូលាយ ហើយក៏ជាលទ្ធផលអនុវត្តថ្មីដែលជម្រុញការអភិវឌ្ឍបុព្វហេតុ «ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ» ផងដែរ។  លោកXi Jinping  បានគូសបញ្ជាក់ថា ត្រូវក្តាប់ជាប់ឱកាសសំខាន់នៃការកសាងមហាតំបន់ឈូងសមុទ្រ ដើម្បីកសាងជាឈូងសមុទ្រអន្តរជាតិឈានមុខ និងបណ្ដុំក្រុងលំដាប់ពិភពលោក។


       តំបន់ដីសណ្តទន្លេយ៉ង់សេជាតំបន់ដែលសេដ្ឋកិច្ចអភិវឌ្ឍដ៏រស់រវើកជាងគេ កម្រិតបើកទូលាយខ្ពស់ជាងគេ និងមានសមទ្ធិផលច្នៃប្រឌិតថ្មីខ្លាំងជាងគេរបស់ប្រទេសចិន។ លោកXi Jinping  បានលើកទឹកចិត្តសៀងហៃឱ្យសាកល្បងយ៉ាងអង់អាច កែសម្រួលដោយម្ចាស់ការដើម្បីដើរតួនាទីជាតំបន់សាកល្បងធ្វើកំណែទម្រង់និងបើកទូលាយឱ្យស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយ៕




អ្នកបកប្រែ:邓倩
ប្លុកពិសេស