ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អគ្គលេខាធិការអង្គការសហប្រជាជាតិអំពាវនាវឱ្យមានការឈប់បាញ់ក្នុងឱកាសបុណ្យរ៉ាម៉ាដាននៅតំបន់ហ្កាហ្សា និងប្រទេសស៊ូដង់
2024-03-12 14:27:21cri
Share with:

កាលពីថ្ងៃទី ១១ ខែមីនា លោក Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិបានអំពាវនាវឱ្យបញ្ឈប់សកម្មភាពអរិភាពនៅក្នុងតំបន់ហ្កាហ្សានិងស៊ូដង់ក្នុងអំឡុងបុណ្យរ៉ាម៉ាដាន។

លោក Guterres បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីចាត់ការទូទៅនៃអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កក្នុងឱកាសនៃការចាប់ផ្តើមបុណ្យរ៉ាម៉ាដានថា ពិធីបុណ្យរ៉ាម៉ាដានគឺជាពិធីបុណ្យសម្រាប់ប្រជាជនម៉ូស្លីមជុំវិញពិភពលោកដែលផ្តួចផ្តើមឱ្យមានសន្តិភាព ការផ្សះផ្សា និងការរួបរួមគ្នា។ បុណ្យរ៉ាម៉ាដានបានចូលមកដល់ហើយ ប៉ុន្តែការកាប់សម្លាប់ ការទម្លាក់គ្រាប់បែក និងការបង្ហូរឈាមនៅតំបន់ហ្កាហ្សានៅតែបន្ត។ លោកបានអំពាវនាវឱ្យមានការឈប់បាញ់ភ្លាមៗនៅហ្កាហ្សា ព្រមទាំងលុបបំបាត់រាល់ឧបសគ្គដែលរារាំងចំពោះជំនួយមនុស្សធម៌ និងដោះលែងអ្នកជាប់ឃុំទាំងអស់។ ក្នុងពេលជាមួយគ្នានេះ លោក Guterres ក៏បានដាស់តឿនជាថ្មីម្តងទៀតឱ្យភាគីជម្លោះក្នុងប្រទេសស៊ូដង់បញ្ឈប់សកម្មភាពអរិភាពក្នុងអំឡុងពេលបុណ្យរ៉ាម៉ាដាន។

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស