ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

គ្រោះមហន្តរាយបណ្តាលមកពីការធ្លាក់ភ្លៀងខ្លាំងនៅឥណ្ឌូណេស៊ីបានបណ្តាលឱ្យមនុស្ស២៦នាក់ស្លាប់បាត់បង់ជីវិតនិង១១នាក់បាត់ខ្លួន
2024-03-12 10:55:18cri
Share with:

      រដ្ឋបាលជាតិប្រយុទ្ធប្រឆាំងនឹងគ្រោះមហន្តរាយឥណ្ឌូណេស៊ីបានចេញសេចក្តីប្រកាសនៅថ្ងៃទី១១ខែមីនាថា   គ្រោះទឹកជំនន់និងគ្រោះបាក់ដីភ្នំដែលបណ្តាលមកពីការធ្លាក់ភ្លៀងខ្លាំងក្នុងខេត្តSumatra  ខាងលិចប្រទេសនេះ  បានបណ្តាលឱ្យមនុស្សចំនួន ២៦ នាក់ស្លាប់បាត់បង់ជីវិត និង ១១ នាក់បាត់ខ្លួន។

     អ្នកនាំពាក្យនៃរដ្ឋបាលនេះបានលើកឡើងថា  កន្លែងជាច្រើនក្នុងខេត្ត Sumatra  ខាងលិច ដែលក្នុងនោះបូករួមទាំងទីរួមខេត្ត Padang ផងមានការធ្លាក់ភ្លៀងយ៉ាងខ្លាំងចាប់ពីថ្ងៃទី៧ ខែមីនាមក ដែលបានក្លាយជាគ្រោះទឹកជំនន់និងបាក់ដីភ្នំ    បានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៣ម៉ឺន ៩ ពាន់នាក់រងផលប៉ះពាល់៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស