ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនចូលរួមអបអរសាទរចំពោះលោក Zardari ដែលបានឡើងកាន់មុខតំណែងជាប្រធានាធិបតីប៉ាគីស្ថាន
2024-03-12 10:54:50cri
Share with:

        ថ្ងៃទី ១១ ខែមីនា លោក Wang Wenbin  អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទកាសែតជាប្រចាំ។

ពេលលើកឡើងអំពីការដែលប្រធានាធិបតីប៉ាគីស្ថានថ្មីបានធ្វើសច្ចាប្រណិទានឡើងកាន់មុខតំណែង   លោក Wang Wenbin  បានថ្លែងថា  ភាគីចិនសូមចូលរួមអបអរសាទរយ៉ាងកក់ក្តៅចំពោះលោក  Asif Ali Zardari  ដែលបានឡើងកាន់មុខតំណែងជាប្រធានាធិបតីថ្មីរបស់ប៉ាគីស្ថាន  លោក Xi Jinping  ប្រធានរដ្ឋចិនក៏បានផ្ញើលិខិតអបអរសាទរចំពោះលោក Zardari  ផងដែរ។ ភាគីចិនយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍទំនាក់ទំនងចិន-ប៉ាគីស្ថាន មានឆន្ទៈរួមគ្នាធ្វើកិច្ចខិតខំជាមួយភាគីប៉ាគីស្ថាន   ដើម្បីផ្សព្វផ្សាយចំណងមិត្តភាពប្រពៃណី  ជំរុញកិច្ចសហប្រតិបត្តិការក្នុងគ្រប់វិស័យ ជំរុញឱ្យទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់កាលៈទេសៈរវាងចិននិងប៉ាគីស្ថានទទួលបានការរីកចម្រើនកាន់តែខ្លាំង ដើម្បីពន្លឿនការបង្កើតសហគមន៍រួមវាសនាចិន-ប៉ាគីស្ថានដែលមានភាពកាន់តែស្អិតល្មួតក្នុងយុគសម័យថ្មី ៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស