ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

យានអវកាស Dragon របស់អាមេរិកដឹកអវកាសយានិកបួននាក់ត្រឡប់មកផែនដីវិញ
2024-03-12 11:40:24cri
Share with:

យានអវកាស Dragon របស់ក្រុមហ៊ុនបច្ចេកវិទ្យារុករកអវកាសអាមេរិកដែលដឹកអវកាសយានិកបួននាក់បានផ្តាច់ចេញពីស្ថានីយអវកាសអន្តរជាតិនៅថ្ងៃទី ១១ ខែមីនាតាមម៉ោងភាគខាងកើតអាមេរិកហើយបានធ្វើដំណើរត្រឡប់មកផែនដីវិញ ។ 

យោងតាមអង្គការ NASA យានអវកាស Dragon បានផ្តាច់ចេញពីស្ថានីយ៍អវកាសអន្តរជាតិនៅវេលាម៉ោង 11:20 នៅថ្ងៃទី ១១ ខែមីនា តាមម៉ោងភាគខាងកើតអាមេរិកហើយត្រូវបានគេរំពឹងថា នឹងចុះចតនៅក្នុងទឹកក្បែររដ្ឋ Florida នៅវេលាម៉ោងប្រហែល 5:50 នៅថ្ងៃទី ១២ តាមម៉ោងភាគខាងកើតអាមេរិក ។

យានអវកាស Dragon គឺជាយានអវកាសដំបូងគេដែលផលិតឡើងដោយក្រុមហ៊ុនឯកជននៅសហរដ្ឋអាមេរិក ដើម្បីដឹកអវកាសយានិកទៅមកស្ថានីយអវកាស។ វាក៏ជាយានអវកាសដឹកមនុស្សស៊េរីថ្មីរបស់អាមេរិកដែលទទួលស្គាល់ដោយ NASA អង្គការដើម្បីដឹកអវកាសយានិកទៅមកស្ថានីយអវកាសជាប្រចាំ ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស