ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

គណៈកម្មាធិការស៊ើបអង្កេតអន្តរជាតិរបស់អង្គការសហប្រជាជាតិស្តីពីបញ្ហាស៊ីរី ៖ ប្រទេសស៊ីរីកំពុងធ្លាក់ចូលក្នុងវិបត្តិមនុស្សធម៌ដែលមិនធ្លាប់មានពីមុនមក
2024-03-12 11:05:02cri
Share with:

គណៈកម្មាធិការស៊ើបអង្កេតអន្តរជាតិឯករាជ្យចំពោះបញ្ហាស៊ីរីនៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានចេញផ្សាយរបាយការណ៍នៅក្រុងហ្សឺណែវកាលពីថ្ងៃទី ១១ ខែមីនាថា ដោយសារតែភាពតានតឹង ដែលបង្កឡើងដោយយោធាអាមេរិកនិងកងកម្លាំងយោធាបរទេសដទៃទៀតនៅក្នុងប្រទេសស៊ីរីកាន់តែខ្លាំងឡើងបានបណ្តាលឱ្យស៊ីរីកំពុងធ្លាក់ចូលក្នុងវិបត្តិមនុស្សធម៌ដែលមិនធ្លាប់មានពីមុនមក ។

របាយការណ៍បានលើកឡើងថា បច្ចុប្បន្ននេះ មនុស្សចំនួន ១៦.៧ លាននាក់ក្នុងប្រទេសស៊ីរីត្រូវការជំនួយមនុស្សធម៌ ។ កង្វះខាតប្រាក់ឧបត្ថម្ហយ៉ាងធ្ងន់ធ្ងរបានបង្ខំឱ្យអង្គការសហប្រជាជាតិផ្អាកការផ្តល់ជំនួយស្បៀងអាហារជាប្រចាំដល់ប្រទេសស៊ីរី ប្រការនេះធ្វើឱ្យមនុស្សរាប់លាននាក់ធ្លាក់ក្នុងសភាពអត់ឃ្លាន ។ ប្រធានគណៈកម្មាធិការស៊ើបអង្កេតបានថ្លែងថា បច្ចុប្បន្នប្រជាជនជាង ៩០% នៃប្រទេសស៊ីរីកំពុងរស់នៅក្នុងភាពក្រីក្រ ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស