កិច្ចប្រជុំលើកទី ២ នៃសភាប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤ បានបើកធ្វើនៅម៉ោង៩ព្រឹកថ្ងៃទី៥ខែមីនាឆ្នាំ២០២៤នៅទីក្រុងប៉េកាំងដោយស្តាប់របាយការណ៍របស់នាយករដ្ឋមន្ត្រី លោកLi Qiang ស្តីពីការងាររដ្ឋាភិបាលចិន។ គំរូថ្មីចំនួន៣ ផលិតកម្មមានគុណភាពខ្ពស់ថ្មី ឧស្សាហកម្មសម្រាប់អនាគត។ល។"ពាក្យថ្មី"និង"ពាក្យក្តៅ"ទាំងនេះដែលលេចឡើងក្នុងរបាយការណ៍ការងាររបស់រដ្ឋាភិបាលចិនមិនត្រឹមតែបង្ហាញពី "មនោសញ្ចេតនាចិន" ដ៏ជ្រាលជ្រៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីការគិតពិចារណារបស់ប្រទេសចិនអំពីអនាគតផងដែរដែលបានក្លាយជាការចាប់អារម្មណ៍យ៉ាងឆាប់រហ័សពីគ្រប់មជ្ឈដ្ឋាន។ ខាងក្រោមនេះ សូមដកស្រង់ពាក្យថ្មីក្នុងរបាយការណ៍ការងាររបស់រដ្ឋាភិបាលចិនក្នុងឆ្នាំនេះ។
គំរូថ្មីចំនួន៣៖ ជំរុញពាណិជ្ជកម្មជាមួយបរទេស ដើម្បីរក្សាលំនឹងទំហំធ្វើពាណិជ្ជកម្មជាមួយបរទេស និងធ្វើឱ្យរចនាសម្ព័ន្ធមានភាពប្រសើរឡើង ការនាំចេញ "ផលិតផលគំរូថ្មីចំនួន៣" គឺរថយន្តដើរដោយថាមពលអគ្គិសនី អាគុយលីចូម និងផលិតផលសូឡា បានកើនឡើងជិត៣០% ។
កម្លាំងផលិតកម្មគុណភាពថ្មី៖ ជំរុញការកសាងប្រព័ន្ធឧស្សាហកម្មទំនើបកម្មយ៉ាងខ្លាំងនិងពន្លឿនការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី។ធ្វើឱ្យការច្នៃប្រឌិតថ្មីដើរតួ
នាទីឈានមុខយ៉ាងពេញលេញ យកការច្នៃប្រឌិតនៃវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាសម្រាប់លើកកម្ពស់ការច្នៃប្រឌិតថ្មីនៃឧស្សាហកម្ម បង្កើនល្បឿនឧស្សាហូបនីយកម្មថ្មី ធ្វើឱ្យប្រសើរឡើងនូវផលិតកម្មសរុប បង្កើតនិងជំរុញកម្លាំងចលករថ្មីនិងគុណសម្បត្តិថ្មី និងជំរុញឱ្យផលិតកម្មសង្គមសម្រេចបាននូវជំហានថ្មី។
សកម្មភាពប្រើប្រាស់ដោយសុវត្ថិភាព៖ ធ្វើឱ្យបរិយាកាសប្រើប្រាស់មានភាពសុក្រឹត អនុវត្តសកម្មភាព "ឆ្នាំជំរុញប្រើប្រាស់" អនុវត្ត"សកម្មភាពប្រើប្រាស់ដោយអាចទុកចិត្តបាន" ពង្រឹងការការពារសិទ្ធិ និងផលប្រយោជន៍អ្នកប្រើប្រាស់ និងអនុវត្តនូវប្រព័ន្ធឈប់សម្រាកដែលមិនកាត់ប្រាក់ខែ។
ឧស្សាហកម្មសម្រាប់អនាគត៖ បង្កើតផែនការអភិវឌ្ឍឧស្សាហកម្មសម្រាប់ពេលអនាគត បង្កើតឧស្សាហកម្មថ្មីដូចជាបច្ចេកវិទ្យាQuantum និងវិទ្យាសាស្ត្រជីវសាស្ត្រនិងបង្កើតតំបន់សាកល្បងឧស្សាហកម្មសម្រាប់ពេលអនាគតមួយចំនួន។
រូបមន្តថ្មីនៃការអភិវឌ្ឍអចលនទ្រព្យ៖ សម្របទៅនឹងនិន្នាការអភិវឌ្ឍន៍គរូបនីយកម្មថ្មី និងការផ្លាស់ប្តូរនៃការផ្គត់ផ្គង់ និងតម្រូវការក្នុងទីផ្សារអចលនទ្រព្យនិងពន្លឿនការកសាងរូបមន្តថ្មីនៃការអភិវឌ្ឍអចលនទ្រព្យ។ ពន្លឿនការសាងសង់ និងផ្គត់ផ្គង់លំនៅឋានដែលមានតម្លៃសមរម្យ ធ្វើឱ្យប្រព័ន្ធមូលដ្ឋានពាក់ព័ន្ធនឹងលំនៅឋានពាណិជ្ជកម្មមានសុក្រឹតភាព និងបំពេញតម្រូវការលំនៅឋានដ៏ចាំបាច់របស់ប្រជាជននិងតម្រូវការលំនៅឋានដែលមានលក្ខណៈសម្បូរបែប ។
AI+៖ ធ្វើឱ្យស៊ីជម្រៅនូវការសិក្សាស្រាវជ្រាវនិងអនុវត្តជាក់ស្តែងនៃទិន្នន័យធំ បញ្ញាសិប្បនិមិត្ត(AI)។ល។ បើកធ្វើសកម្មភាព "បញ្ញាសិប្បនិម្មិត(AI)+" និងបង្កើតបណ្ដុំឧស្សាហកម្មឌីជីថលដែលមានសមត្ថភាពអាចប្រកួតប្រជែងលើសកលលោក។
វិនិយោគក្នុងប្រទេសចិន៖ ពង្រឹងការធានាសេវាកម្មសម្រាប់ការវិនិយោគបរទេសនៅប្រទេសចិននិងបង្កើតម៉ាកសញ្ញា “វិនិយោគក្នុងប្រទេសចិន”។
តំបន់ឈានមុខប្រទេសចិនដ៏ស្រស់ស្អាត៖ កសាងតំបន់ឈានមុខប្រទេសចិនដ៏ស្រស់ស្អាត និងបង្កើតតំបន់គំរូក្នុងការអភិវឌ្ឍបៃតងនិងកាបូនទាប។
ធ្វើកិច្ចការមួយប្រកបដោយប្រសិទ្ធភាពខ្ពស់៖ ជំរុញដោយការលើកកម្ពស់ "ការសម្រេចបាននូវកិច្ចការមួយប្រកបដោយប្រសិទ្ធភាពខ្ពស់" ដើម្បីធ្វើឱ្យកម្រិត
សេវាកម្មរបស់រដ្ឋាភិបាលកាន់តែប្រសើរឡើង៕