ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ភាគីចិនគូសបញ្ជាក់ពីការប្រកាន់ខ្ជាប់ស្មារតីរួមសាមគ្គីនិងសហប្រតិបត្តិការរវាងសមាជិកក្រុមប្រឹក្សាសន្តិសុខអ.ស.ប.
2024-03-12 11:05:59cri
Share with:

      ថ្ងៃទី ១១ ខែមីនា លោក Dai Bing ភារធារីស្តីទីនៃគណៈប្រតិភូចិនប្រចាំជាអចិន្ត្រៃយ៍នៅអ.ស.ប.បានថ្លែងក្នុងកិច្ចប្រជុំពិភាក្សាដេញដោលបើកចំហស្តីពីបញ្ហាវិធីសាស្រ្តការងារនៃក្រុមប្រឹក្សាសន្តិសុខដោយគូសបញ្ជក់ថា សមាជិកក្រុមប្រឹក្សាសន្តិសុខគួរតែប្រកាន់ខ្ជាប់នូវស្មារតីរួមសាមគ្គីនិងសហប្រតិបត្តិការ។

      លោក Dai Bing លើកឡើងថា ក្រុមប្រឹក្សាសន្តិសុខជាយន្តការសន្តិសុខសមូហភាពអន្តរជាតិដ៏សំខាន់បំផុត សមាជិកនៃក្រុមប្រឹក្សាសន្តិសុខមានទំនួលខុសត្រូវពិសេសក្នុងាករជំរុញសន្តិភាពនិងសន្តិសុខអន្តរជាតិ គួរចាត់ទុកកម្មវត្ថុនៃ«ធម្មនុញ្ញាអង្គការសហប្រជាជាតិ»ជាគំនិតណែនាំ គោរពគ្នា ពិគ្រោះពិភាក្សាដោយសមភាព ខិតខំយកចិត្តទុកដាក់ចំពោះក្តីកង្វល់ដ៏សមហេតុផលរវាងគ្នានិងគ្នា ដើម្បីជំរុញឱ្យក្រុមប្រឹក្សាសន្តិសុខដើរតួនាទីរបស់ខ្លួន និងរួមគ្នាគាំពារកេរ្តិ៍ឈ្មោះនិងកិត្យានុភាពនៃក្រុមប្រឹក្សាសន្តិសុខ៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស