ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អគ្គលេខាធិការអង្គការសហប្រជាជាតិអំពាវនាវសហគមន៍អន្តរជាតិឱ្យខិតខំគាំពារសិទ្ធិនិងផលប្រយោជន៍របស់ស្ត្រី
2024-03-12 15:15:16cri
Share with:

         លោកGuterres  អគ្គលេខាធិការអង្គការសហប្រជាជាតិបានអំពាវនាវនាថ្ងៃទី ១១ ខែមីនាថាគួរ «ធ្វើសកម្មភាពជាសកល» ភ្លាមៗ   ដើម្បីខិតខំគាំពារសិទ្ធិនិងផលប្រយោជន៍របស់ស្ត្រី។

       លោកបានអញ្ជើញថ្លែងសុន្ទរកថាក្នុងពិធីបើកកិច្ចប្រជុំលើកទី៦៨ នៃគណៈកម្មាធិការតួនាទីស្ត្រីនៃអង្គការសហប្រជាជាតិថា  ស្របនឹងអំពើហិង្សាចំពោះស្ត្រីកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ខណៈគម្លាតនៃយេនឌ័រឌីជីថលកាន់តែធំ «សិទ្ធិនិងផលប្រយោជន៍គ្រប់មុខរបស់ស្ត្រីកំពុងរងការគំរាមកំហែង»   ការវិវឌ្ឍមួយចំនួនដែលបានមកដោយមិនងាយលេចចេញសភាពថមថយចុះទៅវិញ ។ លោកបានគូសបញ្ជាក់ថា  យើងត្រូវ «ធ្វើសកម្មភាពជាសកល» ជាបន្ទាន់  ដើម្បីគាំពារសិទ្ធិនិងផលប្រយោជន៍របស់ស្ត្រី៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស