មហាសន្និបាតសភាទាំងពីរនៃប្រទសចិនដែលមួយឆ្នាំធ្វើម្តងគឺជាបង្អួចដ៏សំខាន់សម្រាប់មជ្ឈដ្ឋានខាងក្រៅសង្កេតមើលនិងយល់ដឹងពីប្រជាធិបតេយ្យក្នុងដំណើរការទាំងមូលរបស់ប្រទេសចិន ។
ឆ្នាំនេះគឺជាខួបលើកទី៧០នៃការបង្កើតមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិន និងខួបលើកទី៧៥នៃការបង្កើតមហាសន្និបាតសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន។
តំណាងប្រជាជានទូទាំងប្រទេសចិនចំនួនជិត៣ពាន់នាក់និងសមាជិកសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនចំនួនជាង២១០០នាក់បានប្រមូលផ្តុំគ្នានៅទីក្រុងប៉េកាំងពីគ្រប់តំបន់ប្រទេសចិន នាំមកនូវសម្លេងរបស់ប្រជាជនដល់វេទិកាចូលរួមនិងពិភាក្សាកិច្ចការនយោបាយដ៏សំខាន់បំផុតរបស់ប្រទេសចិន ដើម្បីផ្តល់ជាមតិយោបល់សម្រាប់ការអភិវឌ្ឍនិងវឌ្ឍនភាពរបស់ប្រទេសជាតិ ដែលបានបង្ហាញម្តងទៀតនូវភាពរស់រវើកនៃប្រជាធិបតេយ្យបែបចិនចំពោះមជ្ឈដ្ឋានខាងក្រៅ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូលរបស់ប្រទេសចិន បានទទួលការយកចិត្តទុកដាក់យ៉ាងទូលំទូលាយពីសហគមន៍អន្តរជាតិ។ យោងតាមគោលគំនិតនេះ ប្រជាជនទូទាំងប្រទេសចិនបានអនុវត្តតាមផ្លូវច្បាប់នូវការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ ការប្រឹក្សានយោបាយតាមបែបប្រជាធិបតេយ្យ ការសម្រេចគោលនយោបាយតាមបែបប្រជាធិបតេយ្យ ការគ្រប់គ្រងតាមបែបប្រជាធិបតេយ្យនិងការត្រួតពិនិត្យតាមបែបប្រជាធិបតេយ្យហើយគ្រប់គ្រងកិច្ចការរដ្ឋ គ្រប់គ្រងកិច្ចការសេដ្ឋកិច្ចនិងវប្បធម៌ និងគ្រប់គ្រងកិច្ចការសង្គមតាមរយៈវិធិនិងទម្រង់គ្រប់បែបយ៉ាងតាមផ្លូវច្បាប់។ ក្នុងមហាសន្និបាតសភាទាំងពីរនៃប្រទសចិន កត្តាប្រជាធិបតេយ្យទាំងនេះត្រូវបានបង្ហាញនិងអនុវត្តយ៉ាងពេញលេញ។