ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនយល់ស្របនឹងសំណើពាក់ព័ន្ធនៃ "គំនិតឯកភាពចិន-អាហ្រ្វិក Dar es Salaam "
2024-03-12 14:26:07cri
Share with:

លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងកាលពីថ្ងៃទី ១១ ខែមីនាថា ប្រទេសចិនយល់ស្របនឹងសំណើពាក់ព័ន្ធដែលបានលើកឡើងក្នុង"គំនិតឯកភាពចិន-អាហ្រ្វិក Dar es Salaam" ហើយមានឆន្ទៈធ្វើការជាមួយភាគីអាហ្រ្វិកដើម្បីជំរុញពហុប៉ូលភាវូបនីយកម្មពិភពលោកឱ្យអភិវឌ្ឍទៅតាមទិសដៅប្រកបដោយស្មើភាពនិងមានរបៀបរៀបរយ ព្រមនិងបំផុសកម្លាំងរស់រវើកនិងកម្លាំងចលករសម្រាប់កំណើនពិភពលោកតាមរយៈសកលភាវូបនីយកម្មសេដ្ឋកិច្ចដែលផ្តល់ផលប្រយោជន៍ជាទូទៅនិងប្រកបដោយភាពបរិយាបន្ន។

នៅក្នុងសម័យប្រជុំលើកទី ១៣ នៃវេទិកាធនាគារគំនិតចិន-អាហ្រ្វិកដែលធ្វើឡើងនៅទីក្រុង Dar es Salaam ប្រទេសតង់ហ្សានី បញ្ញាវន្តចិន និងអាហ្រ្វិកបានចេញផ្សាយ "គំនិតឯកភាពរួមរបស់ធនាគារគំនិតចិន-អាហ្រ្វិកស្តីពីការធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការខាងការអភិវឌ្ឍជាសកល" ដែលហៅកាត់ថា "គំនិតឯកភាពរួមចិន-អាហ្វ្រិក Dar es Salaam "។ ទាក់ទងនឹងរឿងនេះ លោក Wang Wenbin បានលើកឡើងថា ឆ្នាំ២០២៤នេះគឺជាឆ្នាំដ៏អស្ចារ្យសម្រាប់កិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិក។ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយភាគីអាហ្រ្វិក ដើម្បីជំរុញការធ្វើពហុប៉ូលភាវូបនីយកម្មពិភពលោកឱ្យអភិវឌ្ឍទៅតាមទិសដៅប្រកបដោយស្មើភាព និងមានរបៀបរៀបរយ ព្រមនិងបំផុសកម្លាំងរស់រវើកនិងកម្លាំងចលករសម្រាប់កំណើនពិភពលោកតាមរយៈសកលភាវូបនីយកម្មសេដ្ឋកិច្ចដែលផ្តល់ផលប្រយោជន៍ជាទូទៅនិងប្រកបដោយភាពបរិយាបន្ន ជំរុញយ៉ាងមុតមាំនូវសេរីភាវូបនីយកម្ម និងការផ្តល់ភាពងាយស្រួលខាងពាណិជ្ជកម្មនិងការវិនិយោគ ជំរុញកំណែទម្រង់នៃប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ បង្កើនភាពជាតំណាងនិងសិទ្ធិបញ្ចេញមតិនៃប្រទេសកំពុងអភិវឌ្ឍន៍ ត្រួសត្រាយទស្សនាទានថ្មីនៃការអភិវឌ្ឍរួមរវាងចិននិងអាហ្វ្រិក និងបើកទំព័រថ្មីនៃការកសាងសហគមន៍រួមវាសនារវាងប្រទេសចិន និងអាហ្វ្រិក៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស