ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក João Manuel Gonçalves Lourençoប្រធានាធិបតីអង់ហ្គោឡានឹងបំពេញទស្សនកិច្ចនៅប្រទេសចិន ក្រសួងការបរទេសចិនធ្វើបទឧទ្ទេសនាមអំពីសភាពការណ៍ពាក់ព័ន្ធ
2024-03-12 17:41:31cri
Share with:

ពីថ្ងៃទី១៤ដល់ថ្ងៃទី១៧ ខែមីនា លោកJoão Manuel Gonçalves Lourençoប្រធានាធិបតីអង់ហ្គោឡានឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិនតាមការអញ្ជើញ។អ្នកសារព័ត៌មានបានលើកឡើងសំណួរស្តីពីការរៀបចំនិងការរំពឹងទុករបស់ប្រទេសចិនចំពោះដំណើរទស្សនកិច្ចនេះ ហើយតើភាគីចិនមានការយល់ឃើញយ៉ាងណាចំពោះទំនាក់ទំនងរវាងចិននិងអង់ហ្គោឡានាពេលបច្ចុប្បន្ន?

    ទាក់ទិននឹងរឿងនេះ លោកWangWenbinអ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃទី១២ ខែមីនា ថា ទំនាក់ទំនងរវាងប្រទេសចិននិងអង់ហ្គោឡាមានទំនាក់ទំនងជាប្រពៃណីដ៏ល្អប្រសើរ។ឆ្នាំ២០២៣ ប្រទេសទាំង២បានរួមគ្នាអបអរសាទរខួប៤០ឆ្នាំនៃការបង្កើតទំនាក់ទំនងផ្លូវទូត។បច្ចុប្បន្ន និន្នាការអភិវឌ្ឍន៍នៃទំនាក់ទំនងរវាងប្រទេសចិននិងអង់ហ្គោឡាមានសភាពល្អប្រសើរ ទំនុកចិត្តផ្នែកនយោបាយរវាងគ្នានិងគ្នាកាន់តែស៊ីជម្រៅ កិច្ចសហប្រតិបត្តិការប្រាកដប្រជាទទួលបានសមិទ្ធផលដ៏សម្បូរបែប ដែលផ្តល់ផលប្រយោជន៍យ៉ាងប្រាកដប្រជាដល់ប្រជាជននៃប្រទេសទាំង២។

នៅក្នុងអំឡុងពេលលោកLourençoធ្វើទស្សនកិច្ចនៅចិន លោកXiJinpingប្រធានរដ្ឋចិននឹងរៀបចំពិធីបដិសណ្ឋារកិច្ចនិងពិធីជប់លៀងដើម្បីស្វាគមន៍លោកLourenço ហើយប្រមុខរដ្ឋនៃប្រទេសទាំង២នឹងរៀបចំធ្វើកិច្ចសន្ទនា ព្រមទាំងអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការ។លោកWangWenbinបន្តទៀតថា ជឿជាក់ថា ដំណើរទស្សនកិច្ចរបស់លោកLourençoនឹងបន្ថែមកម្លាំងចលករថ្មីសម្រាប់ការអភិវឌ្ឍដោយស៊ីជម្រៅនិងគ្រប់ជ្រុងជ្រោយនៃទំនាក់ទំនងរវាងប្រទេសចិននិងអង់ហ្គោឡា ហើយជំរុញឱ្យកិច្ចសហប្រតិបត្តិការមិត្តភាពរវាងប្រទេសទាំង២ទទួលបានការវិវឌ្ឍរីកចម្រើនថ្មីដោយឥតឈប់ឈរ៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស