ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ពានរង្វន់ភាពយន្តអាស៊ីលើកទី ១៧ ធ្វើពិធីប្រគល់រង្វាន់នៅហុងកុង
2024-03-11 14:48:35cri
Share with:

     ថ្ងៃទី ១០ ខែមីនា ពានរង្វន់ភាពយន្តអាស៊ីលើកទី ១៧ បានរៀបចំពិធីប្រគល់រង្វាន់នៅមជ្ឈមណ្ឌលល្ខោននិងហ៊ីនៃតំបន់វប្បធម៌ Xijiu ហុងកុង។ អ្នកដឹកនាំរឿងលោកZhang Yimou ទទួលបានរង្វាន់សមិទ្ធផលពេញមួយជីវិតដែលជារង្វាន់កិត្តិយសខ្ពស់បំផុតនៃពានរង្វាន់លើកនេះ អ្នកនាង Zhao Liying ជាអ្នកសម្តែងទទួលបានរង្វាន់ជំនាន់ថ្មី AFA។

     គួរបញ្ជាក់ថា ពានរង្វន់ភាពយន្តអាស៊ីបានបង្កើតឡើងកាលពីឆ្នាំ ២០០៧ ដែលជាពានរង្វាន់ភាពយន្តអាស៊ីដំបូងបង្អស់ដែលរៀបចំដោយមហោស្រពភាពយន្តអន្តរជាតិហុងកុង។ ចាប់តាំងពីឆ្នាំ ២០១៤ មក ពានរង្វាន់ភាពយន្តអាស៊ីរៀបចំដោយវិទ្យាស្ថានពានរង្វាន់ភាពយន្តអាស៊ីដែលសហការបង្កើតឡើងដោយមហោស្រពភាពយន្តអន្តរជាតិហុងកុង ពូសាននិងតូក្យូ ក្នុងគោលបំណងបង្ហាញពីស្នាដៃភាពយន្តអាស៊ីដ៏ឆ្នើមចំពោះអន្តរជាតិ។ សមាជិកនៃវិទ្យាស្ថានពានរង្វាន់ភាពយន្តអាស៊ីគឺមកពីបេក្ខជនដែលត្រូវលើកឈ្មោះ និងជ័យលាភីនៃពានរង្វាន់លើកមុនៗ៕

 

អ្នកបកប្រែ:王昭君
ប្លុកពិសេស