ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចប្រជុំលើកទី ២ នៃប្រធានអចិន្ត្រៃយ៍នៃគណៈប្រធាននៃមហាសន្និបាតលើកទី ២ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៤ បានបើកធ្វើ
2024-03-11 11:04:41cri
Share with:

     រសៀលថ្ងៃទី១០ ខែមីនា  កិច្ចប្រជុំលើកទី ២ នៃប្រធានអចិន្ត្រៃយ៍នៃគណៈប្រធាននៃមហាសន្និបាតលើកទី ២ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៤ បានបើកធ្វើនៅវិមានសភាប្រជាជននៅទីក្រុងប៉េកាំង។

     កិច្ចប្រជុំបានស្តាប់របាយការណ៍របស់លោក Xin Chunying ប្រធានគណៈកម្មការរដ្ឋធម្មនុញ្ញនិងច្បាប់នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនស្តីពីមតិកែសម្រួលរបស់គណៈកម្មការខ្លួនចំពោះសេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីរៀបចំអង្គភាពនៃក្រុមប្រឹក្សាកិច្ចការ និងបានពិនិត្យពិភាក្សាលើសេចក្តីព្រាងសម្រាប់បោះឆ្នោតសម្រេចនៃសេចក្តីព្រាងវិសោធនកម្មនេះ។

     កិច្ចប្រជុំក៏បានស្តាប់របាយការណ៍របស់លោក Liu Qi ប្រធានអចិន្ត្រៃយ៍នៃគណៈប្រធាននៃមហាសន្និបាតអគ្គលេខាធិការរងនៃមហាសន្និបាត និងជាអគ្គលេខាធិការនៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនស្តីពីសភាពការណ៍ពិនិត្យពិភាក្សានិងកែសម្រួលលើរបាយការណ៍ស្តីពីការងារនៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន របាយការណ៍ស្តីពីការងារតុលាការប្រជាជនកំពូល របាយការណ៍ស្តីពីការងារសាលាអយ្យការប្រជាជនកំពូល ហើយបានពិនិត្យពិភាក្សាដោយឡែកពីគ្នាចំពោះសេចក្តីព្រាងនៃសេចក្តីសម្រេចចិត្តនៃរបាយការណ៍ទាំងបីនេះ៕

 

អ្នកបកប្រែ:王昭君
ប្លុកពិសេស