ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Zardari ប្រធានាធិបតីជាប់ឆ្នោតប៉ាគីស្ថានបានស្បថចូលកាន់តំណែង
2024-03-11 14:56:45cri
Share with:

នៅរសៀលថ្ងៃទី ១០ ខែមីនា លោក Zardari ប្រធានាធិបតីជាប់ឆ្នោតប៉ាគីស្ថានបានស្បថចូលកាន់តំណែងនៅទីស្តីការប្រធានាធិបតីនៅទីក្រុងអ៊ីស្លាម៉ាបាដរដ្ឋធានីប៉ាគីស្ថាន ។

កាលពីថ្ងៃទី ៩ ខែមីនា ប្រទេសប៉ាគីស្ថានបានរៀបចំធ្វើការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ។ លោក Zardari សហប្រធានបក្សប្រជាជនបានផ្តួលគូប្រជ្រែងជាប្រធានគណបក្សប្រជាជនជាតិ Pashtun ដែលលើកឈ្មោះដោយ "ក្រុមប្រឹក្សា Sunni Unity" និងគណបក្សផ្សេងទៀតនិងសមាជិកសភាឯករាជ្យ ជាប់ឆ្នោតជាប្រធានាធិបតីជាលើកទីពីរ។ លោកធ្លាប់រ៉ាប់រងតំណែងជាប្រធានាធិបតីប៉ាគីស្ថានពីឆ្នាំ ២០០៨ ដល់ឆ្នាំ ២០១៣ ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស