ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកBiden និងលោក Trump បានរិះគន់គ្នាក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកនៅរដ្ឋ Georgia ដើម្បីដណ្តើមសំឡេងគាំទ្រនៅរដ្ឋ«មិនប្រាកដប្រជា» មួយនេះ
2024-03-11 10:55:40cri
Share with:

        ថ្ងៃទី ៩ ខែមីនា តាមម៉ោងក្នុងតំបន់    លោកBiden  ប្រធានាធិបតីអាមេរិកនិងលោក Trump  អតីតប្រធានាធិបតីអាមេរិកបានធ្វើមីទ្ទីង ដើម្បីបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោតនៅក្នុងរដ្ឋ Georgia ដោយឡែកពីគ្នា  ដោយបានវាយប្រហារពាក្យសម្តីទៅវិញទៅមកយ៉ាងខ្លាំង   ដែលជាការចាប់ផ្តើមនៃការតតាំងគ្នា   ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកឆ្នាំ២០២៤បានចូលក្នុងដំណាក់កាលថ្មី។

        ថ្ងៃដដែល លោក Biden ដែលជាបេក្ខជនបក្សប្រជាធិបតេយ្យបានប្រាប់អ្នកគាំទ្ររបស់លោកនៅក្រុង Atlanta  រដ្ឋ Georgia ថា  លោកនិងលោក Trump ដែលជាបេក្ខជនបក្សសាធារណរដ្ឋប្រកាន់ខ្ជាប់ «គុណតម្លៃខុសគ្នាទាំងស្រុង»  បើសិនជាលោក Trump ត្រឡប់មកសេតវិមានវិញ នោះសហរដ្ឋអាមេរិកនឹងពោរពេញដោយ «ការគុំកួន, គំនុំ  និងការសងសឹក»  ។

       ខណៈពេលលោក  Trump  បានធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោតនៅទីក្រុង Rome រដ្ឋ Georgia បានរិះគន់លោកBiden ពីបញ្ហាជនអន្តោប្រវេសន៍នៅព្រំដែននិងបញ្ហាសន្តិសុខព្រំដែន ។លោកបានចោទថា លោកBiden   បានបណ្តែតបណ្តោយឱ្យជនអន្តោប្រវេសន៍ហូរចូលក្នុងតំបន់ព្រំដែនភាគខាងត្បូងអាមេរិកដោយខុសច្បាប់ និងអះអាងថា « បទឧក្រិដ្ឋ» របស់លោក Biden នឹងមិនអាចត្រូវបានលើកលែងជារៀងរហូត៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស