ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្បួននាវាការពារនាវាចរណ៍លើកទី៤៦នៃកងទ័ពជើងទឹកចិនបានបញ្ចប់បេសកកម្មការពារនាវាចរណ៍លើកដំបូងរបស់ខ្លួន
2024-03-11 16:49:31cri
Share with:

នាពេលថ្មីៗនេះ ក្បួននាវាការពារនាវាចរណ៍លើកទី៤៦នៃកងទ័ពជើងទឹកចិនបានបញ្ចប់បេសកកម្មការពារនាវាចរណ៍លើកទី១៦៣២នៅក្នុងលំហសមុទ្រAdenនៃឈូងសមុទ្រសូម៉ាលី ហើយបំបែកចេញពីនាវាដែលត្រូវបានការពារ។នេះជាបេសកកម្មការពារនាវាចរណ៍លើកដំបូងរបស់ក្បួននាវាការពារនាវាចរណ៍លើកទី៤៦នៃកងទ័ពជើងទឹកចិនបន្ទាប់ពីចេញធ្វើបេសសកម្ម។

តាមការផ្សាយដំណឹងបានឱ្យដឹងថា សួននាវាការពារនាវាចរណ៍លើកទី៤៦នៃកងទ័ពជើងទឹកចិនបានចេញដំណើរពីទីក្រុងZhanjingខេត្តGuangdongនាថ្ងៃទី២១ ខែកុម្ភៈ ។នៅក្នុងអំឡុងពេលធ្វើដំណើរ បានធ្វើការហ្វឺកហាត់ស្តីពីការផ្តល់ភស្តុភារដល់នាវា ការប្រឆាំងភេរវកម្មនិងចោរសមុទ្រនិងការជួយសង្គ្រោះដោយប្រដាប់អាវុធជាដើម បន្ទាប់ពីបានបំបែកចេញពីក្បួននាវាការពារនាវាចរណ៍លើកទី៤៥កាលពីថ្ងៃទី៤ ខែមីនា តាមម៉ោងក្នុងតំបន់ ក្បួននាវាវនេះបានចាប់ផ្ដើមផ្តល់ការការពារសម្រាប់នាវាចិននិងបរទេសជាផ្លូវការ៕

 

 

អ្នកបកប្រែ:刘妍
ប្លុកពិសេស