ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងយុត្តិធម៌អាមេរិកបើកធ្ការវើស៊ើបអង្កេតចំពោះករណីរបើកទ្វារបិទភ្ជិតទ្វារអាសន្ននៃយន្តហោះBoeing
2024-03-11 11:25:18cri
Share with:

តាមប្រព័ន្ធសារព័ត៌មានអាមេរិកចុះផ្សាយនៅថ្ងៃទី៩ខែមីនាឆ្នាំ២០២៤បានឱ្យដឹងថា ក្រសួងយុត្តិធម៌អាមេរិកកំពុងបើកធ្វើការស៊ើបអង្កេតចំពោះករណីរបើកទ្វារបិទភ្ជិតទ្វារអាសន្ននៃយន្តហោះBoeingមួយគ្រឿងនៃក្រុមហ៊ុនAlaska Airlinesនាដើមឆ្នាំនេះ។ការងារស៊ើបអង្កេតនេះនឹងមានលទ្ធភាពជះឥទ្ធិពលដល់ករណីថា តើកិច្ចព្រមព្រៀងពន្យារពេលប្តឹងដែលចុះហត្ថលេខាដោយក្រុមហ៊ុនBoeingនិងក្រសួងយុត្តិធម៌អាមេរិកនាឆ្នាំ២០២១នឹងត្រូវអនុវត្តតាមរបៀបណា។


ប្រព័ន្ធសារព័ត៌មានបានដកស្រង់ឯកសារនិងសម្តីរបស់ឥស្សរជនពាក់ព័ន្ធថា ក្រសួងយុត្តិធម៌បានទាក់ទងព្រមទាំងសាកសួរបុគ្គលិកការងារនិងអ្នកធ្វើដំណើរមួយចំនួយក្នុងជើងហោះហើរនេះ។ក្រសួងយុត្តិធម៌អាមេរិកបានរកឃើញថា ក្រុមហ៊ុនBoeingល្មើសនឹងកិច្ចព្រមព្រៀងពន្យារពេលប្តឹង ហេតុដូច្នេះ ក្រុមហ៊ុនBoeingប្រហែលនឹងប្រឈមនឹងការប្តឹង៕



អ្នកបកប្រែ:张艳萍
ប្លុកពិសេស