ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន៖ការអូសទាញប្រទេសក្រៅតំបន់ឱ្យលូកដៃចូលបញ្ហាសមុទ្រចិនខាងត្បូង វាបានត្រឹមតែធ្វើឱ្យស្ថានការណ៍កាន់តែមានភាពស្មុគស្មាញតែប៉ុណ្ណោះ
2024-03-11 17:29:39cri
Share with:

ថ្ងៃទី១១ ខែមីនា លោកWangWenbinអ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ។មានអ្នកសារព័ត៌មានសួរសំណួរស្តីពីការអភិវឌ្ឍធនធានប្រេងនិងឧស្ម័ននៅសមុទ្រចិនខាងត្បូង។

    ទាក់ទិននឹងករណីនេះ លោកWangWenbinបានលើកឡើងថា បញ្ហាសមុទ្រចិនខាងត្បូងជាបញ្ហារវាងប្រទេសចិននិងប្រទេសមួយចំនួននៃអាស៊ាន ភាគីចិនប្រកាន់ខ្ជាប់ការដោះស្រាយបញ្ហាដោយសមរម្យជាមួយប្រទេសសាមីតាមរយៈការចរចានិងពិគ្រោះពិភាក្សា ដែលបូករួមទាំងជម្លោះពាក់ព័ន្ធនឹងសមុទ្រ ដូចជាការអភវិឌ្ឍធនធានផងដែរ ពោលគឺការអភិវឌ្ឍធនធានរបស់ប្រទេសពាក់ព័ន្ធនៅសមុទ្រចិនខាងត្បូងមិនត្រូវបំផ្លាញអធិបតេយ្យភាពទឹកដីនិងផលប្រយោជន៍សមុទ្ររបស់ប្រទេសចិន ហើយកាន់តែមិនត្រូវអូសទាញប្រទេសក្រៅតំបន់ឱ្យលូកដៃចូលផងដែរ។ការអូសទាញប្រទេសក្រៅតំបន់ឱ្យលូកដៃចូលបញ្ហាសមុទ្រចិនខាងត្បូងវាបានត្រឹមតែធ្វើឱ្យស្ថានការណ៍កាន់តែមានភាពស្មុគស្មាញប៉ុណ្ណោះ៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស