ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្នុងរយៈពេលពីរខែដើមឆ្នាំ ២០២៤ នេះ ប្រទេសចិនបានដំណើរការរថភ្លើងដឹកទំនិញចិន-អឺរ៉ុបសរុបចំនួន ២៩២៨ ជើង
2024-03-11 14:49:00cri
Share with:

ថ្ងៃទី ១០ ខែមីនា អ្នកសារព័ត៌មានបានទទួលដំណឹងពីក្រុមហ៊ុនផ្លូវដែកជាតិចិនថា ពីខែមករាដល់ខែកុម្ភៈ ឆ្នាំ ២០២៤ នេះ មានរថភ្លើងចិន-អឺរ៉ុបសរុបចំនួន ២៩២៨ ជើងបានបរទៅមកដោយបានដឹកទំនិញតាមកុងតីនន័រចំនួន ៣១៧០០០ TEUs ដែលបានកើនឡើង ៩% និង ១០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៣ ។ គិតរហូតដល់ខែកុម្ភៈ ឆ្នាំ២ ០២៤ រថភ្លើងចិន-អឺរ៉ុបបានចេញដំណើរពីទីក្រុងនៃប្រទេសចិនចំនួន ១២០ និងបានទៅដល់ទីក្រុងចំនួន ២១៩ នៃប្រទេសចំនួន ២៥ នៅអឺរ៉ុប ។

តាមការផ្សាយដំណឹងបានឱ្យដឹងថា តាំងពីឆ្នាំ ២០២៤ នេះមក ក្រុមហ៊ុនផ្លូវដែកជាតិចិនបានជំរុញការអភិវឌ្ឍដោយគុណភាពខ្ពស់នៃរថភ្លើងចិន-អឺរ៉ុបជាបន្តបន្ទាប់ ។ ទី ១ គឺពង្រឹងការកសាងខ្សែផ្លូវរថភ្លើងដឹកទំនិញចិន-អឺរ៉ុប  ស្វែងរកវិធីសាស្ត្របង្កើនជើងរថភ្លើងចិន-អឺរ៉ុប (អាស៊ី) នៅលើច្រករបៀងភាគខាងត្បូងដែលឆ្លងកាត់ក្រុង Xi'an,ក្រុង Chongqing, ក្រុង Yiwu ជាដើមទៅកាន់ក្រុង Poti ប្រទេស Georgia, ក្រុង Baku ប្រទេស Azerbaijan និងក្រុង Istanbul ប្រទេសទួរគី ដើម្បីធ្វើឱ្យសណ្តាញដឹកជញ្ជូនកាន់តែមានសុក្រឹតភាព ។ ទី ២ គឺពង្រឹងការរៀបចំការដឹកជញ្ជូនតាមរថភ្លើងចិន-អឺរ៉ុប ដើម្បីបង្កើនសមត្ថភាពនិងប្រសិទ្ធភាពស្តីពីការចេញចូលដែន ។ ទី ៣ គឺលើកកម្ពស់គុណភាពនៃសេវាកម្មរថភ្លើងចិន-អឺរ៉ុប ។ តាំងពីដើមឆ្នាំ ២០២៤ នេះមក  រថភ្លើងសរុបចំនួន ៤៥ គ្រឿងត្រូវបានដាក់ឱ្យដំណើរការ ដែលធានាដកល់ប្រសិទ្ធភាពនៃការដឹកជញ្ជូនក្នុងស្រុកនិងក្រៅប្រទេស ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស