ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការស្ទង់មតិថ្មីបំផុតបានបង្ហាញថា​អត្រាគាំទ្រចំពោះគណៈរដ្ឋមន្ត្រីរបស់លោក Fumio Kishidaជប៉ុនបានធ្លាក់មកនៅត្រឹម២០.១%
2024-03-11 11:23:18cri
Share with:

តាមការផ្សាយដំណឹងនៃទីភ្នាក់ងាសារព័ត៌មានKyodo Newsជប៉ុននាថ្ងៃទី១០ខែមីនាឆ្នាំ២០២៤បានឱ្យដឹងថា លទ្ធផលនៃការស្ទង់មតិថ្មីបំផុតដែលរៀបចំដោយអង្គភាពនេះបានបង្ហាញឱ្យឃើញថាអត្រាគាំទ្រចំពោះគណៈរដ្ឋមន្ត្រីរបស់លោកFumio Kishidaគឺ២០.១%ដែលបានធ្លាក់ចុះ៤.៤% បើប្រៀបធៀបជាមួយលទ្ធផលស្ទង់មតិដែលរៀបចំឡើងនៅខែកុម្ភៈដោយទីភ្នាក់ងារសារព័ត៌មាននេះ អត្រាមិនគាំទ្រចំពោះគណៈរដ្ឋមន្ត្រីរបស់លោកFumio Kishidaគឺ៦៤.៤%ដែលបានកើនឡើង៥.៥% បើប្រៀបធៀបជាមួយលទ្ធផលនាខែកុម្ភៈកន្លងទៅ។


ក្រៅពីនេះ លទ្ធផលស្ទង់មតិក៏បានបង្ហាញថា អត្រាគាំទ្រចំពោះគណបក្សប្រជាធិបតេយ្យសេរីជប៉ុនគឺ២៥.៥%ដែលបានធ្លាក់ចុះ១.៥% បើប្រៀបធៀបជាមួយលទ្ធផលស្ទង់មតិនាខែធ្នូឆ្នាំ២០២៣៕

អ្នកបកប្រែ:张艳萍
ប្លុកពិសេស