ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កងកម្លាំងគាំទ្ររហ័សប្រទេសស៊ូដង់ឯកភាពគ្នាបញ្ឈប់សកម្មភាពអរិភាពក្នុងអំឡុងពេលពិធីបុណ្យរ៉ាម៉ាដាន
2024-03-10 14:51:23cri
Share with:

     ថ្ងៃទី៩ខែមីនាតាមម៉ោងក្នុងតំបន់   កងកម្លាំងគាំទ្ររហ័សស៊ូដង់បានចេញសេចក្តីថ្លែងការណ៍ ដោយ សម្តែងការស្វាគមន៍ចំពោះសេចក្តីសម្រេចចិត្តដែលអនុម័តដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីការដាស់តឿនឱ្យភាគីប៉ះទង្គិចនៅស៊ូដង់បញ្ឈប់សកម្មភាពអរិភាពក្នុងអំឡុងពេលពិធីបុណ្យរ៉ាម៉ាដាន។  សេចក្តីថ្លែងការណ៍ក៏បានឱ្យដឹងផងដែរថា  ការឈប់បាញ់លើកនេះ គឺជាឱកាសដ៏សំខាន់សម្រាប់ការបំផុសកិច្ចសន្ទនាខាងនយោបាយដើម្បីដោះស្រាយវិបត្តិស៊ូដង់នាពេលបច្ចុប្បន្ន   ហើយសង្ឃឹមថា  នៅទីបំផុតនឹងឈានដល់គម្រោងដោះស្រាយវិបត្តិដោយគ្រប់ជ្រុងជ្រោយ   និងសម្រេចបាននូវការឈប់បាញ់គ្នារយៈពេលយូរអង្វែងនិងសន្តិសុខនិងស្ថិរភាពជាតិ។សេចក្តីថ្លែងការណ៍ក៏បានគូសបញ្ជាក់ទៀតថា  យន្តការត្រួតពិនិត្យមានសារសំខាន់ចំពោះការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសេចក្តីសម្រេចចិត្តនៃក្រុមប្រឹក្សាសន្តិសុខ   កងកម្លាំងគាំទ្ររហ័សរីករាយចូលរួមក្នុងការពិគ្រោះពិភាក្សាស្តីពីការបង្កើតយន្តការត្រួតពិនិត្យនៃការឈប់បាញ់គ្នា៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស