ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ផលិតផលកសិកម្មកម្ពុជាមានលំហអភិវឌ្ឍន៍ដ៏ទូលំទូលាយនៅទីផ្សារប្រទេសចិន
2024-03-10 14:50:14cri
Share with:

      ថ្ងៃទី៩ខែមីនាតាមម៉ោងក្នុងតំបន់   សហព័ន្ធស្រូវអង្ករកម្ពុជាបានចេញសារព័ត៌មានថា  ក្នុងរយៈពេលពីរខែដើមនៃឆ្នាំ២០២៤  ប្រទេសកម្ពុជាបាននាំចេញអង្ករចំនួនជាង៩ម៉ឺនតោនទៅកាន់គោលដៅចំនួន៥០  ដែលបូករួមទាំងប្រទេសចិន ប្រទេសអាស៊ានចំនួន៥និងរដ្ឋសមាជិកនៃសហភាពអឺរ៉ុបចំនួន២២ជាដើម។ ក្នុងនោះ  បាននាំចេញអង្ករចំនួនជាង១១ពាន់តោនទៅកាន់ប្រទេសចិន    ប្រទេសចិននៅតែជាទីផ្សារនាំចេញសំខាន់មួយរបស់អង្ករកម្ពុជាដដែល។

     យោងតាមរបាយការណ៍ថ្មីបំផុតដែលចេញផ្សាយដោយរដ្ឋាភិបាលកម្ពុជាឱ្យដឹងថា  

ក្នុងរយៈពេលពីរខែដើមនៃឆ្នាំ២០២៤   ប្រទេសកម្ពុជាបាននាំចេញកសិផលចំនួនជិត៣លានតោនទៅកាន់៦០ប្រទេស ដែលបាន កើនឡើង៦៥ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣ ហើយទំហំនាំចេញសរុបបានលើសពី៩៤៧លានដុល្លារអាមេរិក៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស