ស្របពេលដែលមហាសនិ្នបាតនៃសភាទាំងពីររបស់ប្រទេសចិនបានបើកធ្វើ រដ្ឋាភិបាលចិនបានគូសបញ្ជាក់ម្តងទៀតនូវការបើកទូលាយចំពោះក្រៅប្រទេសប្រកបដោយកម្រិតខ្ពស់ និងសារសំខាន់នៃការជំរុញការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ ដែលបានបង្ហាញឱ្យឃើញនូវគោលជំហរយ៉ាងមុតមាំរបស់ចិនក្នុងការធ្វើកំណែទម្រង់យ៉ាងស៊ីជម្រៅនិងការពង្រីកការបើកទូលាយ ។តំណាងប្រជាជននិងសមាជិកសភាប្រឹក្សានយោបាយដែលបានចូលរួមមហាសនិ្នបាតនៃសភាទាំងពីរទូទាំងប្រទេសចិនក៏បានផ្តល់ជាមតិយោបល់និងសំណើយ៉ាងសកម្មផងដែរ ។
លោក Hu Wei សមាជិកសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនបានសម្គាល់ឃើញថា ការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”ប្រកបដោយគុណភាពខ្ពស់ បានបំពេញបន្ថែមកម្លាំងចលករយ៉ាងខ្លាំងក្លាដល់ការអភិវឌ្ឍពាណិជ្ជកម្មសកល ។ លោកបានថ្លែងថា “ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ប្រទេសដែលចូលរួមកិច្ចកសាង"ខ្សែក្រវាត់និងផ្លូវ"បានលើកកម្ពស់កម្រិតភាពងាយស្រួលលើវិស័យពាណិជ្ជកម្មឥតឈប់ឈរ ផ្តោតសំខាន់ទៅលើការបង្កើតប្រព័ន្ធពាណិជ្ជកម្មដែលកាន់តែមានតុល្យភាព ស្មើភាពនិងនិរន្តរភាព ក្នុងន័យរួមគ្នាធ្វើឱ្យកិច្ចសហប្រតិបតិ្តការពាណិជ្ជកម្មមានភាពកាន់តែល្អប្រសើរ ។ការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”ប្រកបដោយគុណភាពខ្ពស់ បានត្រួសត្រាយអនាគតថ្មីនិងបង្កើតវេទិកាថ្មីសម្រាប់ការអភិវឌ្ឍសកលនិងកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចអន្តរជាតិ។ ការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” មិនត្រឹមតែបានបំពេញបន្ថែមកម្លាំងចលករយ៉ាងខ្លាំងក្លាដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិនប៉ុណ្ណោះទេ ថែមទាំងក៏បានផ្តល់កាលានុវត្តភាពកាន់តែច្រើនដល់ការអភិវឌ្ឍនៃបណ្តាប្រទេសនានាផងដែរ ដែលបានត្រួសត្រាយចន្លោះអភិវឌ្ឍន៍កាន់តែទូលំទូលាយ និងក្លាយជាវេទិកាថ្មីនៃកិច្ចសហប្រតិបតិ្តការអន្តរជាតិប្រកបដោយកម្លាំងរស់រវើកយ៉ាងខ្លាំង ៕”