ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មហាសន្និបាតលើកទី ២ នៃសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៤ បិទបញ្ចប់ ក្រោមវត្តមានរបស់ថ្នាក់ដឹកនាំបក្សនិងរដ្ឋនៃប្រទេសចិនដូចជា លោក Xi Jinping ជាដើម
2024-03-10 12:55:37cri
Share with:

    នៅវេលាម៉ោង ៩ ព្រឹកថ្ងៃទី ១០ ខែមីនា មហាសន្និបាតលើកទី ២ នៃសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៤ បានបិទបញ្ចប់នៅវិមានសភាប្រជាជនចិនក្រុងប៉េកាំង ក្រោមវត្តមានរបស់ថ្នាក់ដឹកនាំបក្សនិងរដ្ឋនៃប្រទេសចិនដូចជា លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនជាដើម ។

    សូមបញ្ជាក់ថា មហាសន្និបាតលើកទី ២ នៃសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៤ បានបិទបញ្ចប់បន្ទាប់ពីសម្រេចបាននូវរបៀបវារៈគ្រប់ផ្នែកដោយគាប់ប្រសើរ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស