តាមការផ្សាយដំណឹងរបស់ប្រព័ន្ធសារព័ត៌មានបរទេសឱ្យដឹងថា យប់ថ្ងៃទី៩ ខែមីនា តាមម៉ោងក្នុងតំបន់ កងទ័ពប៉ាគីស្ថាននិងកងទ័ពរដ្ឋាភិបាលបណ្តោះអាសន្នរបស់អាហ្វហ្កានីស្ថានបានផ្ទុះអាវុធយ៉ាងក្តៅគគុក នៅតំបន់របស់កុលសម័្ពន្ធ Kurram នៃប្រទេសប៉ាគីស្ថាន និងតំបន់កណ្តាល Kharlachi-Dandi Patan នៃខេត្តKhost របស់អាហ្វហ្កានីស្ថាន ដែលបានបណ្តាលឱ្យទាហានជាច្រើននាក់របស់ភាគីទាំងពីរស្លាប់បាត់បង់ជីវិត ។
តាមការផ្សាយដំណឹងឱ្យដឹងថា ឥស្សរជនមានប្រភពព័ត៌មានម្នាក់បានបង្ហើបថា ដោយមកពីការប្រាស្រ័យទាក់ទងរវាងប្រទេសទាំងពីរបានចាប់ផ្តើមបង្កើតឡើង បានជាបច្ចុប្បន្ននេះ ភាគីទាំងពីបានឈប់បាញ់គ្នាហើយ ប៉ុន្តែ ស្ថានការណ៍នៅតែមានភាពតានតឹងដដែល។
តាមការផ្សាយដំណឹងឱ្យដឹងទៀតថា ព័ត៌មានអំពីការផ្ទុះអាវុធទទួលបានការបញ្ជាក់ពីមន្រ្តីជាន់ខ្ពស់ម្នាក់នៃប្រទេសប៉ាគីស្ថានរួចហើយ ៕