ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖សហរដ្ឋអាមេរិកបណ្តាលឱ្យទូទាំងពិភពលោកបង់តម្លៃដើម្បីគៃបន្លំយកផលប្រយោជន៍ផ្ទាល់ខ្លួន
2024-03-10 16:55:18cri
Share with:

បើនិយាយចំពោះពិភពលោក ការដែលសហរដ្ឋអាមេរិកបានឆក់យកផលកម្រៃពីសង្គ្រាមគឺមិនមែនជារឿងសម្ងាត់ទេ ។ ទន្ទឹមនឹងការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែនបានឡើងកម្តៅជាបន្តបន្ទាប់ អ្នកនយោបាយអាមេរិកដែលតែងតែនិយាយបានតែមាត់ពី សន្តិភាពនិង ប្រជាធិបតេយ្យទាំងនោះទ្រាំមិនបាន ក៏ទទួលស្គាល់ពីចំណុចនេះផងដែរ ។

ពេលថ្មីៗកន្លងទៅនេះ លោក Lloyd Austin រដ្ឋមន្ត្រីការពារជាតិអាមេរិកបានថ្លែងក្នុងកិច្ចប្រជុំមួយលើកនៅសេតវិមានថា ការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែនបាននាំមកនូវ ផលកម្រៃដល់សេដ្ឋកិច្ចអាមេរិក ។ អាវុធដែលភាគីអាមេរិកដឹកជញ្ជូនទៅដល់អ៊ុយក្រែនគឺផលិតដោយកម្មករតំបន់នានានៅទូទាំងអាមេរិក ការវិនិយោគទាំងនេះបានពង្រីកទ្រង់ទ្រាយនៃសំណង់របស់សហរដ្ឋអាមេរិក ដែលបង្កើតឱកាសការងារជាច្រើនដល់កម្មករសហរដ្ឋអាមេរិក ។ លោកក៏បាននិយាយដោយត្រង់ៗថា ការគាំទ្ររបស់អាមេរិកនាំឱ្យជនជាតិអ៊ុយក្រែនបន្តចូលរួមការប៉ះទង្គិច ក្នុងពេលជាមួយគ្នានេះ ក៏មានអំណោយផលដល់សេដ្ឋកិច្ចរបស់អាមេរិកដែរ ។

ការសម្តែងអាកប្បកិរិយាយ៉ាងកម្រោលបែបនេះ នាំឱ្យអ្នកផងទាំងពួងនឹកដល់ការផ្សាយដំណឹងមួយនៃទស្សនាវដ្តី The American Conservative កាលពីខែមេសាឆ្នាំ២០២២ដែលថា ក្រុងវ៉ាស៊ីនតោននឹងប្រយុទ្ធជាមួយរុស្ស៊ីរហូតដល់ជនជាតិអ៊ុយក្រែនចុងក្រោយ ។អ្នកផងទាំងពួងចង់សួរថា តើអ៊ុយក្រែននឹងក្លាយជាឧបករណ៍ត្រូវពលីឬទូទាំងពិភពលោកសុទ្ធតែនឹងត្រូវគ្រប់ដណ្តប់ដោយស្រមោលខ្មៅនៃសង្គ្រាមដើម្បីវិបុលភាពសេដ្ឋកិច្ចរបស់អាមេរិកមែនទេ?

ការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែនជាសង្គ្រាមក្នុងតំបន់របស់អឺរ៉ុបដែលមានភាពធ្ងន់ធ្ងរបំផុតបន្ទាប់ពីសង្គ្រាមលោកលើកទីពីរ ដែលនាំឱ្យប្រទេសសាមីនិងទ្វីបអឺរ៉ុបបង់តម្លៃដ៏ឈឺឆ្អាលខ្លាំង តែបែរជានាំឱ្យសហរដ្ឋអាមេរិកក្លាយជាអ្នកឈ្នះដ៏ធំបំផុត ពោលគឺ ពីឈ្មួញសព្វាវុធដល់ឈ្មួញកណ្តាលថាមពលរហូតដល់ឈ្មួញកសិផល ពួកគេសុទ្ធតែទទួលបានផលកម្រៃយ៉ាងច្រើនពីភាពឈឺចាប់របស់ប្រជាជនអ៊ុយក្រែន ។

ពេលថ្មីៗកន្លងទៅនេះ វេបសាយ The Wall Street Journal របស់អាមេរិកបានផ្សាយដំណឹងថា ព្រឹទ្ធសភាអាមេរិកបានបោះឆ្នោតអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីការផ្តល់ជំនួយដល់បរទេសដែលមានតម្លៃប្រហែល៩ម៉ឺន៥ពាន់លានដុល្លារអាមេរិកកាលពីខែកុម្ភៈឆ្នាំនេះ ក្នុងនោះ បូករួមទាំងការគាំទ្រផ្នែកយោធាចំពោះអ៊ុយក្រែនដែលមានតម្លៃប្រហែល៦ម៉ឺនលានដុល្លារអាមេរិក ។ តាមមន្ត្រីរដ្ឋាភិបាលអាមេរិកទម្លាយឱ្យដឹងថា ចំនួន៦៤ភាគរយនៃថវិកានេះនឹងត្រឡប់ទៅឧស្សាហកម្មយោធារបស់អាមេរិកវិញ ដើម្បីជំរុញឱ្យសហរដ្ឋអាមេរិកកសាងមូលដ្ឋានឧស្សាហកម្មការពារជាតិជាថ្មីឡើងវិញ ព្រមទាំងផ្តល់ការគាំទ្រខាងឱកាសការងារដល់រដ្ឋចំនួន៤០របស់សហរដ្ឋអាមេរិកផងដែរ ។ តាមការពិត ចំនួន៦៤ភាគរយប្រហែលតិចជាងការពិត ។ ពីព្រោះលោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិកធ្លាប់ថ្លែងជាសាធារណៈថា ចំនួន៩០ភាគរយនៃប្រាក់ទុនជំនួយយោធារបស់អាមេរិកចំពោះកងទ័ពអ៊ុយក្រែនត្រូវបានប្រើប្រាស់ក្នុងការផលិតសព្វាវុធសម្រាប់ជួយដល់អ៊ុយក្រែននៅសហរដ្ឋអាមេរិក ។

ផលកម្រៃពីសង្គ្រាមជាទ្រព្យសម្បត្តិគ្មានសច្ចធម៌ទេ តែរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកបែរជាមានមោទនភាពណាស់ ។ ប្រការនេះនាំឱ្យមជ្ឈដ្ឋានខាងក្រៅឃើញយ៉ាងច្បាស់ថា សហរដ្ឋអាមេរិកបណ្តាលឱ្យទូទាំងពិភពលោកបង់តម្លៃដើម្បីគៃបន្លំយកផលប្រយោជន៍ផ្ទាល់ខ្លួនគឺមានអនុត្តរភាពនិងអំណាចជិះជាន់យ៉ាងខ្លាំង ។ សកម្មជនបង្កសង្គ្រាមដែលដៃទាំងគូរសុទ្ធតែប្រឡាក់ឈាមនោះ គឺជាមេខ្លោងនៃភាពចលាចលរបស់ពិភពលោក ។

ទង្វើអនុត្តរភាពដែលពោរពេញទៅដោយភាពអាត្មានិយមនិងគ្មានចិត្តធម៌ ក៏ដូចជាចង់បង្កភាពចលាចលលើពិភពលោករបស់អាមេរិកបែបនេះ គួរឱ្យទូទាំងពិភពលោកប្រុងប្រយ័ត្នកម្រិតខ្ពស់ ។ នេះក៏ដាស់តឿនអ្នកផងទាំងពួងថា មានតែកម្លាំងគាំពារយុត្តិធម៌និងសមភាពអន្តរជាតិធំធាត់ឡើងថែមមួយកម្រិតទៀត ទើបអាចធ្វើការតតាំងគ្នាប្រកបដោយប្រសិទ្ធភាពជាមួយ ម៉ាស៊ីនសង្គ្រាមអាមេរិក ហើយទើបអាចផ្តល់ការធានាកាន់តែច្រើនដល់សន្តិភាពនិងការអភិវឌ្ឍនៃពិភពលោក ៕

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស