ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើសារអបអរសាទរជូនចំពោះលោក Asif Ali Zardari ដែលបានជាប់ឆ្នោតជាប្រធានាធិបតីថ្មីនៃប្រទេសប៉ាគីស្ថាន
2024-03-10 12:54:59cri
Share with:

    នៅថ្ងៃទី ១០ ខែមីនា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារលិខិតជូនចំពោះលោក Asif Ali Zardari ដើម្បីសម្តែងការអបអរសាទរចំពោះរូបលោកដែលបានជាប់ឆ្នោតជាប្រធានាធិបតីប៉ាគីស្ថាន ។

    ថ្លែងក្នុងសារលិខិត លោក Xi Jinping បានលើកឡើងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសទាំងពីរបានរក្សាការប្រាស្រ័យទាក់ទងជាន់ខ្ពស់យ៉ាងជិតស្និទ្ធ ភាគីទាំងពីរគាំទ្រគ្នាទៅវិញទៅមកលើបញ្ហាពាក់ព័ន្ធដល់ផលប្រយោជន៍ជាស្នូលនិងបញ្ហាដ៏ធំនិងសំខាន់ដែលយកចិត្តទុកដាក់ដូចគ្នា កិច្ចកសាងរបៀងសេដ្ឋកិច្ចចិននិងប៉ាគីស្ថានទទួលបានសមិទ្ធផលជាផ្លែផ្កា ហើយទំនាក់ទំនងរវាងប្រទេសទាំងពីរបានរក្សាការអភិវឌ្ឍក្នុងកម្រិតខ្ពស់ ។

    លោក Xi Jinping បានសង្កត់ធ្ងន់ថា ខ្ញុំយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងប៉ាគីស្ថាន ហើយរីករាយធ្វើកិច្ចខិតខំប្រឹងប្រែងជាមួយលោកប្រធានាធិបតី Asif Ali Zardari ដើម្បីបន្តផ្សព្វផ្សាយមិត្តភាពប្រពៃណីចិន-ប៉ាគីស្ថាន ជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងគ្រប់វិស័យ ជំរុញទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់កាលៈទេសៈរវាងចិននិងប៉ាគីស្ថានឱ្យទទួលបានការវិវឌ្ឍរីកចម្រើនកាន់តែធំ ក៏ដូចជាពន្លឿនការកសាងសហគមន៍រួមវាសនាចិន-ប៉ាគីស្ថានដែលមានភាពកាន់តែជិតស្និទ្ធក្នុងយុគសម័យថ្មី ក្នុងន័យផ្តល់សុខសុភមង្គលនិងផលប្រយោជន៍កាន់តែច្រើនជូនដល់ប្រជាជននៃប្រទេសទាំងពីរ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស