ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋមន្ត្រីការបរទេសហុងគ្រី៖កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិនគឺជាដំណឹងល្អសម្រាប់ពិភពលោក
2024-03-09 15:01:57cri
Share with:

      ពេលថ្មីៗនេះ   លោកSzijjarto Peterរដ្ឋមន្ត្រីការបរទេសហុងគ្រីបានផ្តល់បទសម្ភាសន៍ផ្តាច់មុខជាមួយអ្នកសារព័ត៌មាននៅទីក្រុងញូវយ៉ក។  នៅពេលថ្លែងអំពីសេដ្ឋកិច្ចចិនលោកSzijjartoបានលើកឡើងថា  កំណើនជាបន្តបន្ទាប់នៃសេដ្ឋកិច្ចចិន គឺជាដំណឹងល្អសម្រាប់សេដ្ឋកិច្ចពិភពលោក។

      លោកSzijjartoបានលើកឡើងថា  នេះមិនត្រឹមតែជាដំណឹងល្អសម្រាប់ប្រទេសចិនប៉ុណ្ណោះទេ   ថែមទាំងក៏ជាដំណឹងល្អសម្រាប់ប្រទេសហុងគ្រីផងដែរ។ ប្រទេសចិនគឺជាប្រភពនាំចូលធំទីពីររបស់យើង ហើយការវិនិយោគរបស់ចិនក៏កំពុងដើរតួនាទីកាន់តែសំខាន់ឡើងៗក្នុងសេដ្ឋកិច្ចជាតិរបស់យើងដែរ។ ចិនបានរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍឧស្សាហកម្មរថយន្តរបស់យើង។

      លោកបានគូសបញ្ជាក់ថា  យើងនឹងចាត់ទុកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងហុងគ្រីនិងចិន  ជាសសរស្តម្ភដ៏សំខាន់បំផុតមួយនៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសយើង។ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរបស់យើងតែងតែឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក   ខ្ញុំសង្ឃឹមថា កិច្ចសហប្រតិបត្តិការបែបនេះនឹងបន្តទៅមុខទៀតនៅពេលអនាគត៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស