ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

នាយកដ្ឋានទេសចរណ៍អូស្ត្រាលីរំពឹងថា ចិនអាចក្លាយជាទីផ្សារប្រភពទេសចរដ៏ធំបំផុតរបស់អូស្ត្រាលីម្តងទៀត
2024-03-09 15:35:57cri
Share with:

ពេលថ្មីៗកន្លងទៅនេះ លោក Phillipa Harrison នាយកនៃនាយកដ្ឋានទេសចរណ៍អូស្ត្រាលីបានថ្លែងថា ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំរោង តំបន់នានារបស់អូស្ត្រាលីបាននាំគ្នារៀបចំធ្វើសកម្មភាពអបអរសាទរបុណ្យចូលឆ្នាំថ្មីចិនដែលប្រកបដោយភាពអ៊ូអរ រោងល្ខោនអូប៉េរ៉ាស៊ីដនីដែលជាសំណង់និមិត្តសញ្ញាក៏បានបំភ្លឺ ពណ៌ក្រហមចិនដើម្បីរួមគ្នាអបអរសាទរបុណ្យចូលឆ្នាំថ្មីចិនជាមួយអ្នកទេសចរចិនដែរ ។ ក្នុងឆ្នាំ២០២៣កន្លងទៅនេះ យើងធ្វើកិច្ចសហប្រតិបត្តិការជាមួយដៃគូក្នុងវិស័យនេះ ដើម្បីជំរុញដំណើរស្តារឡើងវិញនៃវិស័យទេសចរណ៍ដែលភ្ញៀវទេសចរចិនទៅលេងនៅអូស្ត្រាលីក្នុងវិស័យជាច្រើនដូចជាអាកាសចរណ៍ សណ្ឋាគារ រមណីយដ្ឋាននិងការទទួលភ្ញៀវទេសចរក្នុងតំបន់ជាដើម ។ យើងជឿថា នៅឆ្នាំ២០២៤ នឹងមានភ្ញៀវទេសចរចិនកាន់តែច្រើនឡើងទៅទស្សនាអូស្ត្រាលី ហើយរំពឹងថា ចិនអាចក្លាយជាទីផ្សារប្រភពទេសចរដ៏ធំបំផុតរបស់អូស្ត្រាលីម្តងទៀត ។

តាមរបាយការណ៍អ្នកធ្វើដំណើរនៅបុណ្យចូលឆ្នាំថ្មីចិនឆ្នាំរោងឆ្នាំ២០២៤ដែលចេញផ្សាយដោយក្រុមហ៊ុន Ctrip ឱ្យដឹងថា អូស្ត្រាលីក្លាយជាគោលដៅពេញនិយមបំផុតមួយក្នុងចំណោមគោលដៅពេញនិយមបំផុតចំនួន១០នៃការធ្វើទេសចរណ៍នៅបរទេសរបស់ភ្ញៀវទេសចរចិនក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំនេះ ហើយក៏ជាគោលដៅខ្សែវែងដែលទទួលប្រជាប្រិយភាពបំផុតពីភ្ញៀវទេសចរចិនផងដែរ ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស