ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Recep Tayyip Erdogan ប្រធានាធិបតីតួកគីថ្លែងថា៖តួកគីបានត្រៀមលក្ខណៈរួចស្រេចសម្រាប់រៀបចំកិច្ចប្រជុំកំពូលសន្តិភាពរុស្ស៊ី-អ៊ុយក្រែន
2024-03-09 14:51:19cri
Share with:

    នៅថ្ងៃទី ៨ ខែមីនា តាមម៉ោងក្នុងតំបន់ លោក Recep Tayyip Erdogan ប្រធានាធិបតីតួកគីបានជួបពិភាក្សាការងារជាមួយលោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែននៅទីក្រុងអ៊ីស្តង់ប៊ុល ។ នៅក្នុងសន្និសីទសារព័ត៌មានរួមដែលបើកធ្វើបន្ទាប់ពីបញ្ចប់កិច្ចជំនួប លោក Recep Tayyip Erdogan បានថ្លែងថា "តួកគីបានត្រៀមលក្ខណៈរួចស្រេចសម្រាប់រៀបចំកិច្ចប្រជុំកំពូលសន្តិភាពរុស្ស៊ី-អ៊ុយក្រែនដែលរុស្ស៊ីក៏នឹងចូលរួមផងដែរ "។ ពេលថ្លែងអំពីការចាប់ដំណើរការឡើងវិញនូវកិច្ចព្រមព្រៀងស្តីពីការនាំចេញកសិផលនៃកំពង់ផែសមុទ្រខ្មៅ លោក Recep Tayyip Erdogan បានបង្ហើបថា តួកគីបានត្រៀមខ្លួនរួចរាល់សម្រាប់ផ្តល់ការគាំទ្រដ៏ចាំបាច់ក្នុងការឈានដល់កិច្ចព្រមព្រៀងថ្មី ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស