ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអនុម័តលើសេចក្តីសម្រេចចិត្ត ដើម្បីអំពាវនាវឱ្យបណ្តាភាគីនានានៃការប៉ះទង្គិចស៊ូដង់បញ្ឈប់សកម្មភាពបដិបក្ខគ្នាក្នុងអំឡុងពេលពិធីបុណ្យរ៉ាម៉ាដាន់
2024-03-09 11:01:46cri
Share with:

      រសៀលថ្ងៃទី៨ ខែមីនា តាមម៉ោងក្នុងតំបន់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានធ្វើការបោះឆ្នោតសម្រេចចិត្តនិងអនុម័តលើសេចក្តីសម្រេចចិត្ត ដើម្បីអំពាវនាវឱ្យបណ្តាភាគីនានានៃការប៉ះទង្គិចស៊ូដង់បញ្ឈប់សកម្មភាពបដិបក្ខគ្នាភ្លាមក្នុងអំឡុងពេលពិធីបុណ្យរ៉ាម៉ាដាន់ ព្រមទាំងអំពាវនាវឱ្យបណ្តាភាគីនានានៃការប៉ះទង្គិចស្វែងរកការដោះស្រាជានិរន្តរភាពនូវការប៉ះទង្គិចតាមរយៈកិច្ចសន្ទនា ។

      សេចក្តីសម្រេចចិត្តនេះក៏មានដាស់តឿនឱ្យបណ្តាភាគីនានាទាំងអស់ធានាថា បានលុបចោលឧបសគ្គទាំងអស់ និងអនុញ្ញាតឱ្យសម្ភារៈមនុស្សធម៌ចូលដោយគ្រប់ជ្រុងជ្រោយ ឆាប់រហ័ស សុវត្ថិភាពនិងគ្មានការរារាំង ក្នុងនោះបូករួមទាំងអនុញ្ញាតឱ្យសម្ភារៈមនុស្សធម៌ចូលដោយឆ្លងដែន ព្រមទាំងបំពេញកាតព្វកិច្ចរបស់ខ្លួនដោយអនុលោមតាមច្បាប់មនុស្សធម៌អន្តរជាតិ ក្នុងនោះបូករួមទាំងកាតព្វកិច្ចការពារជនស៊ីវិលនិងរបស់ដែលប្រើប្រាស់លើវិស័ស៊ីវិល ក៏ដូចជាបំពេញពាក្យសន្យារបស់ខ្លួនដែលមានចែងក្នុង«សេចក្តីថ្លែងការណ៍Jeddah»ផងដែរ ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស