ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនថ្លែងសុន្ទរកថាគន្លឹះនៅពេលចូលរួមកិច្ចប្រជុំពេញអង្គនៃប្រតិភូកងទ័ពរំដោះនិងកងកម្លាំងប៉ូលិសប្រដាប់អាវុធ ដើម្បីលើកទឹកចិត្តឱ្យកងទ័ពទាំងមូលខិតខំប្រឹងប្រែងបង្កើតសភាពការណ៍ថ្មីនៃបុព្វហេតុកសាងកងទ័ពខ្លាំងក្លា
2024-03-09 10:46:48cri
Share with:

   រសៀលថ្ងៃទី៧ ខែមីនា លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានចូលរួមកិច្ចប្រជុំពេញអង្គនៃប្រតិភូកងទ័ពរំដោះនិងកងកម្លាំងប៉ូលិសប្រដាប់អាវុធដែលចូលរួមមហាសន្និបាតលើកទីពីរនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៤ ព្រមទាំងបានថ្លែងសុន្ទរកថាគន្លឹះ ដែលទទួលបានការចាប់អារម្មណ៍និងប្រតិកម្មតបយ៉ាងខ្លាំងពីពលទាហាននិងនាយទាហាននៃកងទ័ពទាំងមូល ។

      ពលទាហាននិងនាយទាហានទាំងឡាយបានថ្លែងថា លោកប្រធានរដ្ឋចិន Xi Jinping បានធ្វើការរៀបចំចាត់ចែងដ៏សំខាន់ដើម្បីលើកកម្ពស់ដោយគ្រប់ជ្រុងជ្រោយនូវសមត្ថភាពយុទ្ធសាស្ត្រលើវិស័យដែលងើបឡើងថ្មី ដោយឈរលើចក្ខុវិស័យនៃការជំរុញដោយគ្រប់ជ្រុងជ្រោយនូវកិច្ចកសាងប្រទេសខ្លាំងក្លានិងការស្តារភាពរុងរឿងរបស់ប្រជាជាតិចិនឡើងវិញ តាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន ហើយបានកំណត់យ៉ាងច្បាស់លាស់ថា ត្រូវបង្កើនទំនួលខុសត្រូវនិងកាតព្វកិច្ចរបស់ខ្លួន ធ្វើឱ្យស៊ីជម្រៅនូវការកែទម្រង់និងការច្នៃប្រឌិតថ្មី ក្នុងន័យផ្តល់គោលការណ៍ពីឬសគល់ដល់ការជំរុញបុព្វហេតុកសាងកងទ័ពខ្លាំងក្លាក្នុងយុគសម័យថ្មី ដូច្នេះ ត្រូវរៀនសូត្រនិងស្វែងយល់ឱ្យបានស៊ីជម្រៅនិងត្រូវអនុវត្តឱ្យបានគ្រប់ជ្រុងជ្រោយ ៕

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស