ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ពិធីបើកការប្រកួតកីឡាអូឡាំពិកក្រុងប៉ារីសគ្រោងធ្វើនៅវេលាម៉ោង៧កន្លះយប់ថ្ងៃទី២៦ខែកក្កដា
2024-03-09 14:59:58cri
Share with:

    គណៈកម្មាធិការត្រៀមរៀបចំការប្រកួតកីឡាអូឡាំពិកក្រុងប៉ារីសបានប្រកាសជាផ្លូវការចំពោះមជ្ឈដ្ឋានខាងក្រៅនៅថ្ងៃទី៨ខែមីនាថា   ពិធីបើកការប្រកួតកីឡាអូឡាំពិកដែលកំពុងទទួលានការចាប់អារម្មណ៍យ៉ាងខ្លាំងនឹងចាប់ផ្តើមនៅម៉ោង៧និង៣០នាទីយប់ថ្ងៃទី២៦ខែកក្កដាតាមម៉ោងក្នុងតំបន់។

      ក្រសួងមហាផ្ទៃបារាំងបានឱ្យដឹងថា   ដើម្បីធានាដល់សុវត្ថិភាព   រដ្ឋាភិបាលបារាំងនឹងបិទអាកាសយានដ្ឋាននិងដែនអាកាសទាំងអស់ក្នុងរង្វង់១៥០គីឡូម៉ែត្រដែលមានទីក្រុងប៉ារីសជាចំណុចកណ្ដាល   ក្នុងអំឡុងពេលមុននិងក្រោយពិធីបើក។លើសពីនេះទៅទៀត   ស្ថាប័នសន្តិសុខបារាំងបានចាប់ផ្តើមធ្វើការសម្រាំងពិនិត្យហានិភ័យចំពោះមនុស្សចំនួនប្រហែល១លាននាក់ ដែលបូករួមទាំងអត្តពលិក អ្នកកាសែត  ឆ្មាំសន្តិសុខឯកជននិងមនុស្សដែលស្នាក់នៅក្បែរហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។

      ការប្រកួតកីឡាអូឡាំពិកក្រុងប៉ារីសនឹងបើកធ្វើចាប់ពីថ្ងៃទី២៦ខែកក្កដាដល់ថ្ងៃទី១១ខែសីហាខាងមុខ  ហើយការប្រកួតកីឡាប៉ារ៉ាឡាំពិកនឹងបើកធ្វើចាប់ពីថ្ងៃទី២៨ខែសីហាដល់ថ្ងៃទី៨ខែកញ្ញា៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស