ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ឯកអគ្គរដ្ឋទូតនៃប្រទេសជាច្រើនប្រចាំនៅចិនមានសុទិដ្ឋិនិយមចំពោះឱកាសសេដ្ឋកិច្ចរបស់ចិនដែលមានភាពធន់ដ៏ខ្លាំងក្លានិងកម្លាំងចលករដ៏គ្រប់គ្រាន់
2024-03-09 15:22:09cri
Share with:

លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានលើកឡើងនៅពេលឧទ្ទេសនាមអំពីភារកិច្ចការងារនៃរដ្ឋាភិបាលឆ្នាំ២០២៤ក្នុងរបាយការណ៍ការងាររដ្ឋាភិបាលថា គួរតែជំរុញការកសាងសេដ្ឋកិច្ចពិភពលោកបែបបើកទូលាយ ដើម្បីនាំឱ្យសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះមានអំណោយផលដល់ប្រជាជននៃប្រទេសនានា ។ ឯកអគ្គរដ្ឋទូតនៃប្រទេសជាច្រើនប្រចាំនៅចិនបានថ្លែងនៅពេលផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានថា ប្រទេសចិនពោរពេញទៅដោយកម្លាំងរស់រវើកខាងសេដ្ឋកិច្ចនិងមានភាពធន់ដ៏ខ្លាំងក្លា ដែលមានអត្ថន័យដ៏សំខាន់ចំពោះទូទាំងពិភពលោក រំពឹងថា អាចបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន ក៏ដូចជាជំរុញឱ្យទំនាក់ទំនងទ្វេភាគីវិវឌ្ឍរីកចម្រើនទៅមុខ ។

លោក Andrey Tehov ឯកអគ្គរដ្ឋទូតប៊ុលហ្ការីប្រចាំនៅចិនបានថ្លែងថា ឆ្នាំ២០២៣ ផលិតផលក្នុងស្រុកសរុបGDPរបស់ចិនសម្រេចបាននូវកំណើន៥,២ភាគរយ សមិទ្ធផលនេះគឺញ៉ាំងឱ្យពិភពលោកចាប់អារម្មណ៍យ៉ាងខ្លាំង ដែលបានបង្ហាញថា សេដ្ឋកិច្ចចិនមានអនាគតអភិវឌ្ឍន៍ល្អណាស់ ។ លោក Andrey Tehov បានកោតសរសើរចំពោះកំណើនយ៉ាងខ្លាំងក្លានៃសេដ្ឋកិច្ចចិន ។ លោកបានថ្លែងថា "ខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការកើនឡើងឥតឈប់ឈរនៃកម្រិតបើកទូលាយនៃសេដ្ឋកិច្ចរបស់ចិន ដែលនេះនឹងមានអំណោយផលដល់ប្រទេសយើងទាំងពីរ" ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស