ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ថ្លែងថា៖សិប្បករនៃមហាប្រទេសគឺជាមូលដ្ឋានគ្រឹះនៃប្រជាជាតិចិន
2024-03-08 14:45:04cri
Share with:

    កាលពីថ្ងៃទី ៥ ខែមីនា ពេលអញ្ជើញចូលរួមការពិនិត្យពិភាក្សារបាយការណ៍ការងាររដ្ឋាភិបាលនៃប្រិតភូតំណាងប្រជាជនខេត្តជាំងស៊ូ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានលើកឡើងថា "សិប្បករនៃមហាប្រទេសគឺជាមូលដ្ឋានគ្រឹះនៃប្រជាជាតិចិន ។ បន្ទាប់ពីសាធារណរដ្ឋប្រជាមានិតចិនបានបង្កើតឡើង យើងបានចាប់ផ្តើមពីបាតដៃទទេ ធ្វើការបង្កបង្កើនផលដោយខ្លួនឯងនិងខិតខំតស៊ូយ៉ាងលំបាកលំបិន ហេតុនេះហើយ យើងបានបង្កើតជាមូលដ្ឋាននៃឧស្សាហកម្មកម្មន្ដសាលដែលប្រកបដោយភាពឯករាជ្យនិងម្ចាស់ការ ។

    បច្ចុប្បន្ននេះ ប្រទេសចិនកំពុងស្ថិតក្នុងដំណាក់កាលគន្លឹះនៃការធ្វើបរិវត្តកម្មពី"ការផលិតដោយប្រទេសចិន"ទៅកាន់"ការផលិតដោយតម្រិះប្រាជ្ញាចិន" ពី"ល្បឿនរបស់ចិន"ទៅកាន់"គុណភាពរបស់ចិន"និងពី"ផលិតផលរបស់ចិន"ទៅកាន់"ម៉ាកយីហោរបស់ចិន" ហើយត្រូវខិតខំប្រឹងប្រែងផ្សព្វផ្សាយស្មារតីវិជ្ជាជីវៈនៃសិប្បករនិងបណ្តុះបណ្តាលយ៉ាងម៉ត់ចត់នូវសិប្បករមហាប្រទេសកាន់តែច្រើន ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស