ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បរិមាណដឹកជញ្ជូនអ្នកដំណើរតាមអាកាសចរណ៍ស៊ីវិលរបស់ប្រទេសចិនបានកើនឡើងយ៉ាងច្បាស់លាស់ ទីផ្សារទេសចរនៅប្រទេសជិតខាងបានក្លាយជាគោលដៅទេសចរណ៍ពេញនិយម
2024-03-08 10:31:03cri
Share with:

      នាពេលថ្មីៗកន្លងទៅនេះ អ្នកសារព័ត៌មានបានទទួលដំណឹងពីនាយកដ្ឋានអាកាសចរណ៍ស៊ីវិលចិនឱ្យដឹងថា នៅខែមករា ឆ្នាំ២០២៤ បរិមាណដឹកជញ្ជូនអ្នកដំណើរតាមអាកាសចរណ៍ស៊ីវិលរបស់ប្រទេសចិនបានកើនឡើងយ៉ាងច្បាស់លាស់ ។ ទិន្នន័យបានបង្ហាញថា នៅខែមករា បរិមាណដឹកជញ្ជូនអ្នកដំណើរតាមអាកាសចរណ៍ស៊ីវិលគឺចំនួន៥៧លាន៣សែន១ម៉ឺន៨ពាន់នាក់ ដែលបានកើនឡើង៤៤,១ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣ ។

      លោកស្រី Zhan Fen  អនុប្រធានផ្នែកការស្រាវជ្រាវនៃវិទ្យាស្ថានវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាអាកាសចរណ៍ស៊ីវិលរបស់ប្រទេសចិនបានសម្គាល់ឃើញថា មូលហេតុដែលបណ្តាលឱ្យបរិមាណដឹកជញ្ជូនអ្នកដំណើរតាមអាកាសចរណ៍ស៊ីវិលកើនឡើងយ៉ាងច្បាស់លាស់ មានពីរចំណុច ។ ទីមួយ គឺតម្រូវការក្នុងទីផ្សារអាកាសចរណ៍ស៊ីវិល និងបរិមាណលំហូរអ្នកដំណើរឆ្លងតំបន់ក្នុងសង្គមចិនទាំងមូលបានងើបឡើងវិញយ៉ាងឆាប់រហ័ស ។ ទីពីរ គឺទីផ្សារអន្តរជាតិបានពន្លឿនការស្តារឡើងវិញ ទីផ្សារទេសចរនៅប្រទេសជិតខាងបានក្លាយជាគោលដៅទេសចរណ៍ពេញនិយម ៕

 


អ្នកបកប្រែ:郭翔青
ប្លុកពិសេស