ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យនៃស្ថានទូតចិនប្រចាំនៅប្រទេសជប៉ុនឆ្លើយសំណួររបស់អ្នកសារព័ត៌មានអំពីសភាពការណ៍វិនិយោគនៅចិនរបស់ពាណិជ្ជករបរទេស
2024-03-08 10:20:25cri
Share with:

      ថ្ងៃទី៧ ខែមីនា អ្នកនាំពាក្យនៃស្ថានទូតចិនប្រចាំនៅប្រទេសជប៉ុនបានឆ្លើយសំណួររបស់អ្នកសារព័ត៌មានអំពីការដែលប្រព័ន្ធសារព័ត៌មានជប៉ុនមួយចំនួនមួលបង្កាច់សភាពការណ៍វិនិយោគនៅចិនរបស់ពាណិជ្ជករបរទេស ។ អ្នកនាំពាក្យបានថ្លែងថា ប្រព័ន្ធសារព័ត៌មានជប៉ុនមួយចំនួនបានដកស្រង់ដោយមានលក្ខណៈជ្រើសរើសនូវទិន្នន័យស្ថិតិពាក់ព័ន្ធ ព្រមទាំងមួលបង្កាច់សភាពការណ៍វិនិយោគនៅចិនរបស់ពាណិជ្ជករបរទេស ក្នុងន័យឃោសនាបំប៉ោងអ្វីដែលហៅថា “ទុនបរទេសនាំគ្នាដកចេញពីប្រទេសចិន” ។ ការផ្សាយដំណឹងទាំងនេះមិនសមស្របនឹងការពិតជាក់ស្តែងទាល់តែសោះ ។

      អ្នកនាំពាក្យរូបនេះបានថ្លែងទៀតថា បើមើលពីការប្រើប្រាស់ទុនបរទេសជាក់ស្តែងអាចឃើញថា នៅឆ្នាំ២០២៣ ប្រទេសចិនបានបង្កើតសហគ្រាសថ្មីដែលវិនិយោគដោយពាណិជ្ជករបរទេសចំនួន៥៣៧៦៦ បានកើនឡើង៣៩,៧ភាគរយបើប្រៀបធៀបនឹងឆ្នាំ២០២២ ។ តាំងពីចូលឆ្នាំនេះមក ប្រទេសចិនបានបន្តរក្សាកម្លាំងទាក់ទាញយ៉ាងខ្លាំងក្លាចំពោះការវិនិយោគរបស់ពាណិជ្ជករបរទេស ។ នៅខែមករា ប្រទេសចិនបានបង្កើតសហគ្រាសថ្មីដែលវិនិយោគដោយពាណិជ្ជករបរទេសចំនួន៤៥៨៨ បានកើនឡើង៧៤,៤ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២២ សហគ្រាសពហុជាតិកាន់តែច្រើនឡើងៗបានជ្រើសរើសការបង្កើតមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវនៅប្រទេសចិន ។ បើមើលពីសភាពការណ៍ជាទូទៅអាចឃើញថា សហគ្រាសពហុជាតិភាគច្រើនមានសុទិដ្ឋិនិយមចំពោះការអភិវឌ្ឍទីផ្សារចិនក្នុងរយៈពេលយូរនៅពេលអនាគត ហើយពោពេញទៅដោយជំនឿចិត្តចំពោះការវិនិយោគនៅប្រទេសចិនដដែល ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស