ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការលើកលែងទិដ្ឋាការទៅវិញទៅមក ជំរុញឱ្យការធ្វើទេសចរណ៍មានប្រជាប្រិយភាព​ខ្លាំង​ហើយការធ្វើទេសចរណ៍ក្នុងនិងក្រៅប្រទេសពន្លឿនការងើបឡើងវិញ
2024-03-08 14:53:56cri
Share with:

     តាមទិន្នន័យនៃក្រសួងវប្បធម៌និងទេសចរណ៍ចិននិងវិទ្យាស្ថានទេសចរណ៍ចិនបង្ហាញឱ្យឃើញថា  ក្នុងអំឡុងពេលវិស្សមកាលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនរយៈពេល៨ថ្ងៃប្រជាជនធ្វើទេសចរណ៍ក្នុងប្រទេសចិនមាន៤រយ៧៤លាននាក់  ការធ្វើទេសចរណ៍នៅក្រៅប្រទេសមានប្រហែល៣.៦លាននាក់។ ដោយរងឥទ្ធិពលវិជ្ជមានពីគោលនយោបាយលើកលែងទិដ្ឋាការទៅវិញទៅមកនិងភាពងាយស្រួលនៃការធ្វើទេសចរណ៍ក្នុងប្រទេស  ការធ្វើទេសចរណ៍ទាំងជាតិនិងអន្តរជាតិក្នុងឆ្នាំ២០២៤  ត្រូវបានរំពឹងថានឹងពន្លឿនការងើបឡើងវិញ។

អ្នកបកប្រែ:冯辉
ប្លុកពិសេស