ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អង្គការកម្មសិទ្ធិបញ្ញាពិភពលោកថ្លែងថា ប្រទេសចិននៅតែជាប្រទេសជាប្រភពនៃការស្នើសុំប៉ាតង់អន្តរជាតិដ៏ធំបំផុតដដែល
2024-03-08 10:20:39cri
Share with:

កាលពីថ្ងៃទី៧ខែមីនាតាមម៉ោងក្នុងតំបន់ អង្គការកម្មសិទ្ធិបញ្ញាពិភពលោកបានចេញផ្សាយទិន្នន័យស្ថិតិអំពីការស្នើសុំកម្មសិទ្ធិបញ្ញាទូទាំងពិភពលោក ។ ដោយសាររងផលប៉ះពាល់ពីការកើនឡើងនៃអត្រាប្តូរប្រាក់និងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ច ចំនួនសរុបនៃការស្នើសុំប៉ាតង់អន្តរជាតិដែលលើកឡើងតាមរយៈប្រព័ន្ធសន្ធិសញ្ញាស្តីពីកិច្ចសហប្រតិបត្តិការប៉ាតង់នៃអង្គការកម្មសិទ្ធិបញ្ញាពិភពលោកគឺ២សែន៧ម៉ឺន២ពាន់៦រយ ដែលបានធ្លាក់ចុះ១,៨ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ ។ ប្រទេសចិននៅតែជាប្រទេសជាប្រភពនៃការស្នើសុំប៉ាតង់អន្តរជាតិដ៏ធំបំផុតដដែល បន្ទាប់មកគឺ សហរដ្ឋអាមេរិក ជប៉ុន កូរ៉េខាងត្បូងនិងអាល្លឺម៉ង់ ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស